Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំសង្សារចូលផ្ទះសំណាក់ ចោរលួចម៉ូតូបាត់

នាំសង្សារចូលផ្ទះសំណាក់ ចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ គូស្នេហ៍មួយគូ បានដឹកគ្នាចូលទៅក្នុងផ្ទះសំណាក់ ១កន្លែង ស្រាប់តែត្រូវជនសង្ស័យ២នាក់លួច ម៉ូតូជិះចេញទៅបាត់ លុះក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅ ចំណុចផ្ទះសំណាក់១កន្លែងផ្សងេទៀត រួចនាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ ១កន្លែង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ព្រឹកថ្ងៃដដែល សមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនសង្ស័យទាំង ២នាក់បាន នៅចំណុចផ្ទះសំណាក់ម្តុំ៣ដុល្លារ សុភមង្គល ស្ថិតនៅសង្កាត់ចោមចៅទី១ ជិតផ្សារត្រពាំងថ្លឹង ខណ្ឌពោធិ៍សែន ជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសៀង រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិឃុំអង្គទ្រីត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី២-ឈ្មោះធូ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិ អម្ពិល ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានជន រងគ្រោះប្រុសស្រី ២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាក លេខ កំពង់ធំ 1S-9945 ដឹកគ្នាចូលទៅដេកផ្ទះសំណាក់នៅ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ។ លុះបន្តិចក្រោយមក ដោយមានជនសង្ស័យ ៤នាក់ (ប្រុស៣ ស្រី១) ក្នុងនោះមាន ២នាក់ជាជន សង្ស័យ បានចូលផ្ទះសំណាក់ខាងលើដែរ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យ ២នាក់ (ប្រុសស្រី) បាននាំគ្នាចេញទៅក្រៅបាត់ ស្រាប់តែពេលនោះ ជនសង្ស័យ២នាក់ បានធ្វើ សកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ បានសម្រេច និងត្រូវបានសន្តិសុខយាមប្រទះឃើញ ស្រែកថា ចោរ!ៗដែរ តែជនសង្ស័យទាំង២នាក់ ជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ លុះបន្តិចក្រោយមក ស្រាប់តែបក្ខពួកជនសង្ស័យ២នាក់ ដែលដឹកគ្នាចេញទៅមុន និងមិនដឹងរឿង បានជិះម៉ូតូមកវិញ បំណងដឹកជន សង្ស័យ ហើយត្រូវបានសមត្ថកិច្ចឃាត់សាកសួរភ្លាមៗតែម្តង។

បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានឱ្យបុរសម្នាក់ ជាបក្ខពួកជនសង្ស័យ ទាក់ទងទៅជនសង្ស័យ ដែលលួចម៉ូតូទាំង២ នាក់ខាងលើ ហើយក៏បានដឹងថា ពួកគេទាំង ២នាក់ កំពុងដេកនៅផ្ទះសំណាក់ ៣ដុល្លារ យីហោ សុភមង្គល នៅសង្កាត់ចោមចៅទី១ ជិតផ្សារត្រពាំងថ្លឹង លុះព្រឹកឡើង សមត្ថកិច្ចបានចុះឃាត់ ខ្លួនបាន ២នាក់ភ្លាមៗ ហើយយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ជនរង គ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES