ហ្វីលីពីន៖ មេប៉ូលិសហ្វីលីពីន កាលពីថ្ងៃព្រហស្បត្តិ៍នេះ បានសុំអភ័យ ទេសចំពោះ កងកម្លាំង របស់លោក ដែលចាប់ ពង្រត់និងសម្លាប់អ្នកជំនួញ ជនជាតិ កូរ៉េខាង ត្បូងម្នាក់ កាលពីឆ្នាំទៅ ។
លោក Ronald Dela Rosa អគ្គបញ្ជាការ ប៉ូលិសហ្វីលីពីន បានថ្លែងថា ខ្ញុំសុំអភ័យទោស ចំពោះឧក្រិដ្ឋកម្មនេះ ដែលបាន កើតឡើងនិងជាប់ ពាក់ព័ន្ធនិងកង កម្លាំងរបស់ អង្គភាពខ្ញុំ ។
លោកបានថ្លែង ថាលោក ប្រធានាធិបតី Rodrigo Duterte ដែលធ្លាប់ បានលើក ឡើងពីឧប្បត្តិហេតុ នេះបានសំដែង ការខឹងសម្បាជាខ្លាំង ។
លោក Dela Rosa បានថ្លែងថាលោក នឹងផ្តល់ឲ្យ ដល់រដ្ឋាភិបាល កូរ៉េខាងត្បូង នូវរបាយការណ៍ ពេញលេញ មួយអំពី ហេតុការណ៍ នេះនៅ ពេលការស៊ើប អង្កេតត្រូវបានបញ្ចប់ ។
ចំណែកលោក Jee Ick-joo អតីត អ្នកប្រតិបត្តិម្នាក់ នៅក្រុមហ៊ុន ផលិតនាវា Hanjin ត្រូវបានចាប់ ពង្រត់ដោយ មន្ត្រីប៉ូលិសក្នុងអំឡុងខែ តុលាឆ្នាំ២០១៦ ហើយត្រូវ បាននាំយក ទៅកាន់ជំរំ Crame ដែលជា ទីបញ្ជាការ ប៉ូលិសនិង កន្លែងជន ជាតិកូរ៉េ រូបនោះត្រូវបានសម្លាប់ បន្ទាប់ពីអ្នកចាប់ ពង្រត់ បាន ទទួលប្រាក់ លោះមួយ ចំនួនរួចមក ។ សាកសព របស់លោក តាមដែល គេដឹងមកថាត្រូវបានដុតចោលក្នុង ឈាបនដ្ឋាន មួយក្នុងតំបន់ Caloocan ដែលគ្រប់គ្រង ដោយប៉ូលិស ចូលនិវត្តន៍ម្នាក់។
ទោះជាយ៉ាងណាលោក Dela Rosa ក៏បានបន្ថែម ថាការសម្លាប់ជនជាតិកូរ៉េនេះមិនមាន ន័យថាវាជាការ ប្រព្រឹត្តខុស ច្បាប់របស់ប្រទេសឡើយ ម្យ៉ាងវិញ ទៀតរដ្ឋាភិ បាលរបស់ លោក Duterte នឹងខិតខំប្រឹងប្រែង បោសសម្អាត ប៉ូលិសជាតិ ឲ្យកាន់តែ ខ្លាំងឡើង ។