Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រុសស្ទាវ៦នាក់ រំលោភបូកក្មេងស្រី១៤ឆ្នាំ

 ប្រុសស្ទាវ៦នាក់ រំលោភបូកក្មេងស្រី១៤ឆ្នាំ

ខេត្តពោធិ៍សាត់ ៖ យុវតីម្នាក់ ទើបនឹងមានវ័យ១៤ឆ្នាំ ត្រូវបានក្មេងប្រុសស្ទាវឈាមរាវ ១ក្រុម មានគ្នា៦នាក់ បានធ្វើសកម្មភាពលួងលោម នាំយកទៅរំលោភបូក រហូតដល់បានសម្រេចម្តងម្នាក់ៗ លុះក្រោយពីរឿងរ៉ាវបែក ធ្លាយ ដឹងដល់ម្តាយខាងស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវចាប់វាយខ្នោះក្រុម ក្មេងស្ទាវ សរុបចំនួន៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មេងប្រុសស្ទាវ រំលោភបូកលើក្មេងស្រីម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យ បណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៦នាក់ នាំយកមកសាកសួរ។

ក្រុមក្មេងស្ទាវទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ខ.ប.ព ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ទី២-ឈ្មោះ ជ.ស.ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ភូមិរកាត ស្រុកភ្នំក្រវាញ។ ទី៣-ឈ្មោះ ណ.ន.ស.ណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរ ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ទី៤-ឈ្មោះ ហ.ង.ប.ណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ។ ទី៥-ឈ្មោះ ទ.ច.ត.ជ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ និងទី៦-ឈ្មោះ ជ.ជ.ម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ វ.ឧ.ហ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្បូវរីក ឃុំលាច ស្រុក ភ្នំក្រវាញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានចាប់ខ្លួនជនសង្ស័យ សរុបចំនួន៦នាក់ ដែលបានរំលោភបូកលើក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់។ ការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ ធ្វើឡើង ក្រោយពីម្តាយរបស់ក្មេងស្រីរងគ្រោះ អាយុ៣៣ឆ្នាំ បានប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES