Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអធិការរងខណ្ឌ ធ្លាក់ពីជាន់ទី៣៧ ដាច់ខ្លួនជា២

អធិការរងខណ្ឌ ធ្លាក់ពីជាន់ទី៣៧ ដាច់ខ្លួនជា២

ភ្នំពេញ ៖ បុរសម្នាក់ ជាអធិការរងខណ្ឌព្រែកព្នៅ សង្ស័យកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់ជាន់ទី៣៧ នៃអគារស្កាយឡាញ លុះកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាប បានព្យា យាមតោងបង្អួច ដើម្បីរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ច ជាហេតុធ្វើឱ្យរបូតដៃ ធ្លាក់ចុះមកដល់ដី បែកខ្ទេចខ្លួន មើល លែងយល់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ The Skyline តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

បុរសដែលធ្លាក់ពីលើអគារកម្ពស់ ៣៧ជាន់នោះ មានឈ្មោះហឿង ភីរុណ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរ បាលជាតិ មានតួនាទីជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ មានលំនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា លោកអធិការរងខណ្ឌព្រែកព្នៅ ខាងលើបានធ្លាក់ពី លើអគារ The Skyline ជាន់ទី៣៧ បណ្តាលឱ្យបែកខ្ទេចសព ដាច់ខ្លួនជា២ស្លាប់ភ្លាមៗ ខណៈព្យាយាមតោងបង្អួច ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេត និងដាក់ ការសង្ស័យថា នៅបន្ទប់របស់ជនរងគ្រោះ មានបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

យោងតាមការបំភ្លឺរបស់មេសន្តិសុខ អគារ The Skyline ឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅបន្ទប់កើតហេតុ។ ពេលនោះ គេឃើញបុរសរងគ្រោះ ដែលជាជនសង្ស័យ ព្យាយាមគេចខ្លួន ឆ្លងតាមបង្អួច រួចក៏របូតដៃធ្លាក់ទៅក្រោម បណ្តាលឱ្យស្លាប់តែម្តង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងធ្លាក់មកខាងក្រោម ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើល ស្រាប់តែឃើញសាកសពបុរសម្នាក់ បានធ្លាក់មកដល់ដី ក្នុង សភាពបែកខ្ទេចខ្លួន ដាច់ជា២ គួរឱ្យរន្ធត់បំផុត។ ភ្លាមនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច មូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។ នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកើតហេតុ រួចធ្វើកោស ល្យវិច័យសាកសព ហើយទំនាក់ទំនងឆែករកភ័ស្តុតាង និងមូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ការធ្លាក់របស់ជនរងគ្រោះ អាចជាការរបូតដៃធ្លាក់ ឬអាចជាអំពើអត្តឃាតខ្លួនឯង ដោយលោតចុះពីលើអគារតែម្តង។

សាកសពអធិការរងខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមក ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES