Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូបាន ជិះឆក់ទូរស័ព្ទ ជាប់ខ្នោះ

លួចម៉ូតូបាន ជិះឆក់ទូរស័ព្ទ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចជិះម៉ូតូដែលទើប នឹងលួចបាននោះ ទៅឆក់ទូរស័ព្ទបានសម្រេចថែម ១ករណីទៀត តែរត់គេចខ្លួនមិនទាន់ ក៏ត្រូវប្រជាពល រដ្ឋប្រដេញតាមចាប់ក្របួចជាប់ម្នាក់ រួចនាំគ្នាស្វាគមន៍ម្នាក់មួយដៃ ១ជើង រហូតដល់សន្លប់ ទើបប្រគល់ ឱ្យសមត្ថកិច្ច ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះភាព សុផាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានលំនៅ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បានរៀបរាប់ប្រាប់ថា មុនពេល កើតហេតុ កាលពីវេលាម៉ោងប្រហែល ៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-8935 ចេញពីហាងកាត់សក់ នៅចំណុចផ្លូវ២៧៦ កែងផ្លូវ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង មកបន្ទប់ជួល នៅផ្លូវ៣២០ ភូមិ២ សង្កាត់បឹង កេងកងទី៣ ខណ្ឌបឹងកេងកង ដោយបានចតម៉ូតូទុកខាងមុខផ្ទះជួល រួចឡើងទៅបន្ទប់ជួល ជាន់ទី១។  លុះប្រហែលកន្លះម៉ោងក្រោយមក ពេលចុះពីលើផ្ទះវិញ បាត់ម៉ូតូ ទើបសុំឆែកកាមេរ៉ាសុវត្ថិភាព អ្នកជិតខាង ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ដឹកគ្នា មកលួចយកម៉ូតូរបស់ ខ្លួនទៅបាត់។

លុះមកដល់វេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលខ្លាំង ដោយ ប្រជាពលរដ្ឋនាំគ្នាព័ទ្ធស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលជិះម៉ូតូ ១គ្រឿង មកធ្វើសកម្មភាពឆក់ទូរសព្ទ ដៃរបស់ជនជាតិចិនម្នាក់ បានសម្រេច នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែត្រូវប្រជាពលរដ្ឋ ដេញតាម ចាប់បានម្នាក់ភ្លាមៗ និងព្រួតវាយទ្រមខ្លួន រហូតដល់សន្លប់ ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរ ទើប ដឹងថា ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពដឹកគ្នាឆក់ទូរស័ព្ទនេះ ជារបស់ជនរងគ្រោះឈ្មោះភាព សុផាត ដែលពួកគេទើបនឹងលួចបាន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES