Sunday, November 24, 2024
Homeតារាខ្មែរពេជ្រ សោភា ល្បីស្នេហ៍ក្លែងក្លាយ

ពេជ្រ សោភា ល្បីស្នេហ៍ក្លែងក្លាយ

ក្រោយប្រកាសលែងប្តីមិនទាន់បានប៉ុន្មានផង តារាចម្រៀងកំពុងឡើងកូដខ្លាំង អ្នកនាងពេជ្រ សោភា ស្រាប់តែសាយភាយដំណឹងស្នេហ៍ជាមួយប្រុសក្មេង លោកឆឹម សក្កដា ខណៈដែលលោកសក្កដា ក៏បានសារភាព។ ប៉ុន្តែតាមដំណឹងចុងក្រោយថា ទំនាក់ទំនងរវាងអ្នកទាំងពីរ ជារឿងស្នេហ៍ក្លែងក្លាយ គឺលោកសក្កដា គ្រាន់តែចង់តោងកាលីប សោភា ដើម្បីទាញយកប្រជាប្រិយភាពតែប៉ុណ្ណោះ…។

មជ្ឈដ្ឋានជាច្រើនពិតជាមានការភ្ញាក់ផ្អើល គឺស្របពេលដែលពេជ្រ សោភា ទាញបានភាពល្បីល្បាញនៅលើវិថីចម្រៀងជាថ្មី ស្រាប់តែធ្លាយដំណឹងលែងប្តី ដែលជានាយទាហាន នៅសហរដ្ឋអាមេរិក។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿទៀតនោះ ក្រោយប្រកាសលែងប្តីមិនទាន់បានប៉ុន្មានផង ថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងថា អ្នកមេម៉ាយល្បីឈ្មោះពេជ្រ សោភា ងាកមកបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេងរូបសង្ហា ឆឹម សក្កដា ខណៈដែលពួកគេបានបង្ហាញពីសកម្មភាព ស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍ នៅលើបណ្តាញសង្គមជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ លោកឆឹម សក្កដា ក៏បានសារភាពថា លោកពិតជាបានសុំស្នេហ៍ពេជ្រ សោភា មែន។

សក្កដា បានថ្លែងប្រាប់អ្នកសារព័ត៌មានមុននេះថា លោកធ្លាប់សារភាពសុំស្នេហ៍ សោភា ជាច្រើនលើកមកហើយ ប៉ុន្តែសោភា មិនព្រមទេ ដោយចាត់ទុក លោកត្រឹមជាមិត្តធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែលោកមិនអស់សង្ឃឹមទេ គឺនៅតែតស៊ូតាមសុំស្នេហ៍អ្នកចម្រៀងល្បីឈ្មោះរូបនេះបន្តទៀត។ លោកសក្កដា បានទម្លាយរឿងសុំស្នេហ៍ពេជ្រ សោភា ដោយគ្មានការខ្មាសអៀន បើទោះបីសោភា មិនបើកភ្លើងខៀវក្តី។ សក្កដា ថែមទាំងព្រលយថា បើសោភា ព្រមឆ្លើយថា អូខេ មួយម៉ាត់ លោកនឹងឱ្យចាស់ទុំចូលស្តីដណ្តឹងរៀបការទៀតផង។

យ៉ាងណា តាមដំណឹងចុងក្រោយថា រឿងសក្កដា តាមស្នេហ៍ពេជ្រ សោភា គ្រាន់តែជាឆាកល្ខោន ដើម្បីទាញយកប្រជាប្រិយភាពតែប៉ុណ្ណោះ ខណៈដែលកេរ្តិ៍ឈ្មោះពេជ្រ សោភា កំពុងស្ទុះឡើងខ្លាំង។

ប្រភពពីតារាសម្តែងប្រុសម្នាក់ដែលស្និទ្ធជាមួយ លោកឆឹម សក្កដា បានទម្លាយឱ្យដឹងថា កន្លងមក លោក ឆឹម សក្កដា ចូលចិត្តមានទំនាក់ទំនងតែជាមួយបុរសៗតែប៉ុណ្ណោះ ហើយក៏គ្មានមនោសញ្ចោតនាស្នេហាជាមួយស្រីៗដែរ។ ប្រភពដដែលនោះបន្ថែមថា “កន្លងមក សក្កដា ដើរតែជាមួយពួកខ្ញុំ ហើយចរិតគាត់ក៏ដូចពួកខ្ញុំដែរ។ អីចឹងខ្ញុំគិតថា រឿងគាត់តាមស្រលាញ់ពេជ្រ សោភា នោះ ពុំមែនជារឿងពិតទេ ទំនងប្រហែលជាគ្រាន់តែចង់តោងកាលីបពេជ្រ សោភា ដើម្បីទាញយកការចាប់អារម្មណ៍តែប៉ុណ្ណោះ”។

តាមដំណឹងថា ការដែលពេជ្រ សោភា ឱ្យសក្កដា ចូលក្បែរ ក៏ព្រោះតែសោភា ចង់លើកស្ទួយជួយសក្កដា ឱ្យគេស្គាល់ច្រើនដែរ។

ប៉ុន្តែពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាងពេជ្រ សោភា និងលោកឆឹម សក្កដា បានទេ ហើយយើងនឹងរង់ចាំទទួលការស្រាយបំភ្លឺពីអ្នកទាំង២ ជានិច្ច។

ប្រភពពីក្នុងសង្គមសិល្បៈនិយាយថា ដំណឹងស្នេហ៍ថ្មីរវាងពេជ្រ សោភា ជាមួយលោកសក្កដា ក្រៅពី សម្តែង ដើម្បីទាញយកការចាប់អារម្មណ៍ពីទស្សនិកជនហើយនោះ ក៏ជាឆាកល្ខោនមួយ ដើម្បីបង្វែងដានស្នេហាពិតរបស់ខ្លួនរៀងៗខ្លួនផងដែរ។ ត្បិតអីក្រោយបែកប្តី លោកឆលី បេះដូងពេជ្រ សោភា ពេលនេះ ក៏ពុំមែននៅទំនេរដែរ តែគូស្នេហ៍ថ្មីរបស់នាង ពុំមែនជាលោកឆឹម សក្កដា ទេ។ រីឯសក្កដា ក៏ពុំមែនអត់ដៃគូស្នេហាដែរ។ យ៉ាងណាចំពោះដំណឹងនេះ យើងនឹងរង់ចាំ ទទួលការស្រាយបំភ្លឺពីអ្នកទាំង២…៕

 

 

RELATED ARTICLES