Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឆក់ខ្សែក២តម្លឹង លក់ចាយអស់ ជាប់ខ្នោះ

 ឆក់ខ្សែក២តម្លឹង លក់ចាយអស់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ ១ខ្សែ ដែលមានទម្ងន់ ២តម្លឹងមាស ស្មើនឹងតម្លៃប្រមាណ ៤ពាន់ដុល្លារ រួចយកទៅលក់ ស៊ីចាយអស់ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ ឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់យកខ្សែកនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១៣នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខហាងលក់ពូក “ថានី ដានី” តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យជាចោរឆក់ខ្សែក ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សុវណ្ណ ហៅសុខ សី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែន ការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវបង្ក្រាប ពាក់ ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (ឆក់យកខ្សែកមាស ១ខ្សែ ទម្ងន់ ២ តម្លឹង តម្លៃ៤ពាន់ដុល្លារ) នៅចំណុចមុខហាងលក់ពូក “ថានី ដានី” តាមផ្លូវលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១២និង១៣នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា ក្រោយកើតមានករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិចជំនាញ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមនីតិវិធី៕

RELATED ARTICLES