Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធដេកជាមួយប្តីរួច ដេកស្លាប់ក្នុងបន្ទប់ទឹក

ប្រពន្ធដេកជាមួយប្តីរួច ដេកស្លាប់ក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយ និងថែមទាំងចូលចិត្តផឹក ស្រាស្រវឹងគ្មានសល់ថ្ងៃ ហើយរាល់ពេលស្រវឹងម្តងៗ តែងចូលចិត្តទៅដេកនៅក្នុងបន្ទប់ទឹក ស្ទើរក្លាយទៅ ជាទម្លាប់ទៅហើយ លុះចុងក្រោយ បានដេកជាមួយប្តីដល់ពាក់កណ្តាលយប់ ក៏ក្រោកទៅដេកក្នុងបន្ទប់ទឹក លុះដល់ស្អែកឡើង ត្រូវបានបុរសជាប្តីប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ទឹក ផ្ទះជួល ១កន្លែង ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ។ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងបន្ទប់ទឹកខាងលើ មានឈ្មោះសាន ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃតាឃ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា ស្ត្រីរងគ្រោះ មានជំងឺប្រចាំកាយ ហើយក៏ចូលចិត្តផឹកស្រាថែមទៀតផង។ ដោយឡែក កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះបានដេកជាមួយប្តីជាធម្មតា លុះរហូតដល់វេលា ម៉ោង ១១យប់ ថ្ងៃដដែល ស្ត្រីរងគ្រោះបានក្រោកដើរចូលបន្ទប់ទឹក ហើយប្តីបានឮស្នូរគាត់ដួលនៅក្នុងបន្ទប់ដែរ ប៉ុន្តែអត់ចាប់អារម្មណ៍តាមទៅមើលឡើយ ដោយសារតែកន្លងមក ប្រពន្ធតែងតែផឹកស្រា-ស រួចចូលដេក នៅក្នុង បន្ទប់ទឹកញឹកញាប់ ស្ទើរក្លាយទៅជាទម្លាប់ទៅហើយ។

ប្រភពដដែល បន្តថា រហូតដល់ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បុរសប្តី អត់បានចូលទៅមើលប្រពន្ធ ដោយនឹក ស្មានថា ប្រពន្ធកំពុងដេកលក់ដូចរាល់ដង ហើយក៏រៀបចំខ្លួនទៅប្រចាំការនៅ ឯបន្ទាយយោធា ដែលស្ថិតនៅ ជិតផ្ទះនោះដែរ ព្រោះគាត់ជាមន្ត្រីយោធា។ រហូតដល់ពេលកើតហេតុ ក្រោយត្រឡប់មកពីធ្វើការវិញ ទើបចូល ទៅមើល ឃើញប្រពន្ធស្លាប់បាត់ទៅហើយ ដោយពុំដឹងថាប្រពន្ធស្លាប់តាំងពីពេលណានោះឡើយ ទើបធ្វើឱ្យ កើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិចិ័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបាន ស្លាប់ដោយសារខ្យល់គរ ដួលក្នុងបន្ទប់ទឹក មូលហេតុដោយសារផឹកស្រាស្រវឹង។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES