Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រើសអេតចាយអត់មាន គាស់ហាង ជាប់ខ្នោះ៣

 រើសអេតចាយអត់មាន គាស់ហាង ជាប់ខ្នោះ៣

ភ្នំពេញ ៖ ក្រុមអ្នករើសអេតចាយ ចំនួន៣នាក់ ដើររើសអេតចាយ មិនសូវបាន ចាយមិនគ្រប់ ក៏បែកគំនិត គាស់ហាងកាហ្វេមួយកន្លែង លួចយកម៉ាស៊ីនឆុង និងម៉ាស៊ីនកិនកាហ្វេ បានសម្រេច រួចព្យាយាមរត់គេចខ្លួន អស់រយៈពេល៨ថ្ងៃ ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ចាប់ឃាត់ខ្លួនបាន ទាំង៣នាក់ នាំយកមក ចាត់ ការតាមច្បាប់។

ករណីលួចគាស់ហាង លួចយកម៉ាស៊ីនឆុងកាហ្វេនិងម៉ាស៊ីនកិនកាហ្វេនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេ អាម៉ាហ្សូន (បិទទុកចោល) តាមផ្លូវ៤៣០ កែង១៨៣ ភូមិ១ សង្កាត់ ទំនប់ ទឹក ខណ្ឌបឹងកេងកង។ រហូតមកដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបានទាំង៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហូយ មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេត ចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ទី២-ឈ្មោះសុវណ្ណ ចាន់ទូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (មានសារធាតុញៀន) និងទី៣-ឈ្មោះសុខ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅអង្គការស្កុត ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានសារធាតុញៀន)។

រីឯវត្ថុតាងចាប់យក រួមមាន ១-រទេះអូសដឹកសម្ភារៈអេតចាយ ចំនួន២។ ២-កាំបិតប៉័ងតោ ចំនួន១។ ៣-កូនកាំ បិតដងខ្មៅ ចំនួន១។ ៤-ដែកកាប់ដងជ័រ ចំនួន២។ ៥-កូនកន្ត្រៃដងជ័រចុងស្រួច ចំនួន១។ ៦-ម៉ាឡេត ចំនួន១។ ៧-ទ្វារដែកបន្ទប់ទឹក ចំនួន១ ប្រវែង២ម៉ែត្រ។ ៨-តុដែកចំនួន១ និង៩-ម៉ាស៊ីនកិនកាហ្វេ ចំនួន១ (ដោះខូចរូប រាងដើម)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួល ផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ទំនប់ទឹក និងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន បានធ្វើការស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធនឹងករណីអំពើលួចមាន ស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយលួចយក (សម្ភារៈម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនកិនកាហ្វេ) ប្រព្រឹត្តនៅចំណុច ហាងកាហ្វេ អាម៉ាហ្សូន បិទទុកចោល ផ្លូវ៤៣០ កែង១៨៣ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES