Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងមហាផ្ទៃ បំភ្លឺ ធ្វើប៉ូលិស ៣ឆ្នាំ ឡើងស័ក្តិ៤

ក្រសួងមហាផ្ទៃ បំភ្លឺ ធ្វើប៉ូលិស ៣ឆ្នាំ ឡើងស័ក្តិ៤

ភ្នំពេញ ៖ ក្រោយឃើញសារព័ត៌មានអនឡាញមួយចំនួន បានផ្សាយតៗគ្នាថា “មន្ត្រីប៉ូលិសអគ្គនាយកដ្ឋាន ភ័ស្តុភារនិងហិរញ្ញវត្ថុម្នាក់ ចូលធ្វើប៉ូលិស បានបីឆ្នាំ ឡើងស័ក្តិបួន និងជានាយរងការិយាល័យ» អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺបន្ទាន់មួយ ដើម្បីជូនជាដំណឹងដល់ប្រជាពលរដ្ឋ កុំឱ្យមានការយល់ច្រឡំ។

នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានខ្លឹមសារថា «ដើម្បីចែករំលែកអំពី នីតិវិធីតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជាពិសេសដើម្បីបញ្ចៀសការភាន់ច្រឡំក្នុងចំណោមសា ធារណមតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនថា ការតែងតាំងមុខតំណែង និង ដំឡើងឋានន្តរស័ក្តិលោកវរ សេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ ក្នុងនោះការដំឡើងឋានន្តរស័ក្តិ និងការតែង តាំងមុខតំណែងមន្ត្រីរូបនេះ គឺបានអនុវត្តតាមមាត្រា១៤ នៃព្រះរាជក្រឹត្យខាងលើយ៉ាងហ្មត់ចត់ ពោលគឺបានបំ ពេញនូវលក្ខណសម្បត្តិជាអាទិ៍ (ការគោរពវិន័យ ការចាត់តាំង កិរិយាមារយាទនិងសីលធម៌ សមត្ថភាពបំពេញ ភារកិច្ច ទំនាក់ទំនងការងារ សុខភាព និងចំណេះដឹង)។ លើសពីនេះ ក៏យោងតាមមាត្រា១៦ នៃព្រះរាជក្រឹត្យ ដដែល ដែលបានចែងយ៉ាងជាក់លាក់ថា “… ក្នុងករណីមន្ត្រីនគរបាលជាតិកម្ពុជា ណាម្នាក់បំពេញការងារមាន ស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ ដោយពុំគិតពីលក្ខខ័ណ្ឌ និងអតីតភាពឡើយ”។ ម៉្យាងទៀត យោងតាមគោលការណ៍ “បំពេញប្រអប់” ដែលបាននិងកំពុងអនុវត្តការដំឡើងឋានន្តរស័ក្តិ គឺបាន ធ្វើស្របនឹង មុខតំណែងជា “នាយរងការិយាល័យ” ដោយផ្អែកតាមបញ្ញត្តិទាំងឡាយនេះ ព្រះរាជក្រឹត្យខាងលើ និងលិខិតបទដ្ឋានគតិយុត្តនានា ឥតប្រាសចាក»។

សេចក្តីបំភ្លឺដដែល បន្តថា «ជាការកត់សម្គាល់របស់អង្គភាពសាមី មន្ត្រីរូបនេះមានឧបនិស្ស័យ និងលក្ខណ សម្បត្តិគ្រប់គ្រាន់ សម្រាប់ស្នើសុំដំឡើងឋានន្តរស័ក្តិ និងតែងតាំង។ ពោលគឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត “ពាណិជ្ជសាស្ត្រ” និងជាពិសេសបានបញ្ចប់វគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល” តាមការកំ ណត់របស់ក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ មុននឹងជាប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ផ្នែកសន្តិសុខសាធារណៈ មន្ត្រីរូបនេះ ធ្លាប់ជាមន្ត្រីកិច្ចសន្យានៅនាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅនៃអគ្គនា យកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៦ មកម៉្លេះ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះបណ្តាសារព័ត៌មាន និងសាធារណជន គ្រប់មជ្ឈដ្ឋាន ដែលតែងតែគាំទ្រ សហការផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹង សមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ សូមរក្សាសិទ្ធិក្នុងការ ការពារខ្លួនស្របតាមច្បាប់ ចំពោះការបើក កកាយ បកស្រាយ និងការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាផ្ទុយពីការពិត គ្មានប្រភពច្បាស់លាស់ ខ្វះការ ផ្ទៀងផ្ទាត់ព័ត៌មានតាមវិជ្ជាជីវៈសារព័ត៌មាន និងមានចរិតបរិហារកេរ្តិ៍ ឬញុះញង់ឱ្យមានការរើសអើងលើ ស្ថាប័នសាធារណៈ»។

សេចក្តីបំភ្លឺខាងលើ បន្តទៀតថា «ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយក រដ្ឋមន្តី និងជារដ្ឋមន្ត្រី កំពុងរួមគ្នាជាធ្លុងមួយក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពួតដៃ ធ្វើកំណែទម្រង់ ចាប់ពីពេលនេះតទៅមុខ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាព ឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមមាគ៌ា “កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកំណែទម្រង់” របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ ចេញនូវ “យុទ្ធសាស្ត្របញ្ចកាណ” ដំណាក់កាលទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣»៕

RELATED ARTICLES