Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គាស់តូបលួចម៉ាស៊ីនឆុងកាហ្វេ ជាប់ខ្នោះ២

 គាស់តូបលួចម៉ាស៊ីនឆុងកាហ្វេ ជាប់ខ្នោះ២

ខេត្តសៀមរាប ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចគាស់តូបកាហ្វេ មួយកន្លែង និងបានលួចយក ម៉ាស៊ីនឆុងកាហ្វេ ១គ្រឿង បានសម្រេច តែពេលកំពុងជិះគេចខ្លួន បែរជាជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីកាត់សោទ្វារ លួចយកម៉ាស៊ីនឆុងកាហ្វេនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចតូបលក់កាហ្វេ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង សៀមរាប។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចធ្វើការឃាត់ ខ្លួនបាន ជនសង្ស័យ ចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឆាង ថាន់ហ៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ ជន ជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (មានសារធាតុញៀន) និងទី២-ឈ្មោះឡេ វឹងតឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់ នៅបន្ទប់ជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (មានសារធាតុញៀន)។

រីឯវត្ថុតាងដកហូតបាន រួមមាន ម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង (របស់ជនសង្ស័យជិះធ្វើសកម្មភាព) កន្ត្រៃកាត់ដែក១ និងម្សៅក្រាមពណ៌សថ្លា មួយចំនួន ព្រមទាំងម៉ាស៊ីនឆុងកាហ្វេ ដែលជារបស់ជនរងគ្រោះ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំ ណុចតូបលក់កាហ្វេ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយកាប់គាស់ទម្លុះទម្លាយ (កាត់សោទ្វារ លួចយកម៉ាស៊ីនឆុងកាហ្វេ) បង្ក ឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

ប្រភពដដែល បន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់បានមុខសញ្ញា។ លុះមកដល់វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការល្បាត ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូរ៉ឺម៉ក ក៏ឃាត់សាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព កាត់សោទ្វារតូបលក់កាហ្វេ ហើយលួចយកម៉ាស៊ីនឆុងកាហ្វេ ប្រាកដមែន ក្រោយពីលួចបានហើយបានយក ទៅដោះ បំបែកយកស្ពាន់។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES