Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រំលោភប្រពន្ធគេ ចាក់៥ដែកឆាប

ចាប់រំលោភប្រពន្ធគេ ចាក់៥ដែកឆាប

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ ឃើញស្ត្រីម្នាក់នៅផ្ទះតែម្នាក់ឯង គ្មានសាច់ញាតិនៅជាមួយ ចំណែកប្តីបាន ចេញទៅធ្វើការនៅឯប្រទេសម៉ាឡេស៊ី ស្រាប់តែបែកគំនិតលបឡើងផ្ទះស្ត្រីរងគ្រាះ ប៉ុនប៉ងចាប់រំលោភតែ មិនបានសម្រេច ដោយសារស្ត្រីរងគ្រោះដឹងខ្លួនទាន់ និងបានព្យាយាមប្រតាយប្រតប់គ្នា ជាហេតុធ្វើឱ្យ ជនសង្ស័យខឹងសម្បា ទាញដែកឆាបចាក់ស្ត្រីរងគ្រោះ ចំនួន៥ដែកឆាប បណ្តាលឱ្យេរងរបួសយ៉ាងធ្ងន់ និង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់។

ករណីប៉ុនប៉ងរំលោភ និងចាក់ប្រហារស្ត្រីរងគ្រោះនេះ  បានកើតឡើងកាលពីវេលាម៉ោង ២និង០៧នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងឈូក ឃុំត្របែក ស្រុកកំចាយមារ។ស្ត្រីរងគ្រោះ មានឈ្មោះ ម.យ អាយុ៣៧ឆ្នាំ រស់នៅតែម្នាក់ឯង ក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ ដែលកំពុងរត់គេចខ្លួន មានឈ្មោះសុំ ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃគី ឃុំព្រៃគី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តែបានមកធ្វើការនិងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងភូមិកើតហេតុខាងលើ។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មានប្តី ប៉ុន្តែមិនទាន់មានកូននៅឡើយទេ ហើយ សព្វថ្ងៃប្តីរបស់នាង បានធ្វើចំណាកស្រុក ចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយទុកឱ្យនាងរស់នៅផ្ទះ តែម្នាក់ឯង។ ចំណែកជនសង្ស័យ បានមកស្នាក់នៅក្នុងភូមិខាងលើ លុះឃើញស្ត្រីរងគ្រោះនៅតែម្នាក់ឯង ក៏មានគំនិតអាក្រក់ ប៉ុនប៉ងចាប់រំលោភស្ត្រីរងគ្រោះ តែរំលោភមិនបានសម្រេច ក៏ខឹងសម្បា ចាក់ប្រហារ ស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង ២និង០៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលស្ត្រីរងគ្រោះកំពុងដេកលក់នៅលើផ្ទះ លេចមុខជនសង្ស័យខាងលើ បានលបលួចឡើង ទៅលើផ្ទះស្ត្រីរងគ្រោះ ប៉ុនប៉ងចាប់រំលោភ តែស្ត្រីរងគ្រោះបានដឹង ក៏ប្រតាយប្រតប់គ្នា ហើយជនសង្ស័យបាន ប្រើដែកឆាប ចាក់ទៅលើនារីរងគ្រោះ ត្រូវចំនួន៥កន្លែង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយត្រូវជនសង្ស័យចាក់ឱ្យរបួស ស្ត្រីរងគ្រោះបានព្យាយាមស្រែកហៅអ្នកជិតខាងឱ្យមកជួយ ធ្វើឱ្យជន សង្ស័យភ័យ ក៏លោតចុះពីលើផ្ទះ រត់គេចខ្លួនបាត់។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានអ្នកជិតខាងដឹកយកទៅ ព្យាបាលនៅក្នុងគ្លីនិកឯកជន មួយកន្លែង នៅស្រុកស្វាយអន្ទរ និងបានប្តឹងទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ភ្លាមៗផងដែរ តែជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាម ច្បាប់៕

RELATED ARTICLES