Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចធុងបាស់នៅនឹងមុខ ម្ចាស់ចាប់អត់បាន

ចោរលួចធុងបាស់នៅនឹងមុខ ម្ចាស់ចាប់អត់បាន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពចូលលួចធុងបាស់ ១គ្រឿង ពីក្នុងទីតាំងលក់គ្រឿងសង្ហារិម មួយកន្លែង ទាំងថ្ងៃ និងនៅមុខម្ចាស់កំពុងស្ថិតនៅទីនោះថែមទៀតផង រួចរត់ឡើងជិះម៉ូតូ គេចខ្លួនបាត់ដោយ សុវត្ថិភាព។

យោងតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ករណីចោរលួចធុងបាស់នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណជិត ៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ទីតាំងលក់គ្រឿងសង្ហារិម មួយកន្លែង មានយីហោ ខេ អូ វ៉ាយ ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

កាមេរ៉ាសុវត្ថិភាពនោះ បានបង្ហាញពីសកម្មភាពជនសង្ស័យ ២នាក់ បានជិះម៉ូតូ ១គ្រឿង ទៅឈប់នៅមុខទី តាំងនោះ ឈររេរា ងាកមើលឆ្វេងស្តាំបន្តិច បន្ទាប់មកជនសង្ស័យម្នាក់ បានចុះដើរទៅលើកយកកូនធុនបាស់ ម៉ាក JBL ១គ្រឿង ដែលជាម៉ាកល្បី និងមានតម្លៃថ្លៃគួរសម ពីកន្លែងលក់ ក្នុងក្រុមហ៊ុនខាងលើ ទាំងដែលម្ចាស់ កំពុងស្ថិតនៅជិតនោះផងដែរ។

បន្ទាប់ពីលួចបានហើយ ជនសង្ស័យយួរដើរធម្មតា ប៉ុន្តែភ្លាមៗនោះ ម្ចាស់ឃើញទាន់ ក៏បានកាន់របស់ម៉្យាងរត់ ដេញតាមចាប់យ៉ាងប្រកៀកប្រកិត និងស្រែកថា ចោរ!ៗ ផងដែរ ទើបចោររត់ឡើងជិះម៉ូតូដែលបក្ខពួក ម្នាក់ទៀត បញ្ឆេះរង់ចាំរួចជាស្រេច រួចបានជិះបត់ក្បាលម៉ូតូត្រឡប់ក្រោយ ហើយបើកយ៉ាលឿន គេចខ្លួនបាត់ស្រមោលតែ ម្តង៕

RELATED ARTICLES