Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ យល់សប្តិឃើញមានប្រុសថ្មី ប្តីកាប់ ប្រពន្ធដេកលក់ រយះមុខ ដាច់ក

ភ្លើងប្រចណ្ឌ យល់សប្តិឃើញមានប្រុសថ្មី ប្តីកាប់ ប្រពន្ធដេកលក់ រយះមុខ ដាច់ក

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធមួយយគូ ឧស្សាហ៍ឈ្លោះប្រកែកគ្នា មូលហេតុដោយសារតែបុរសជាប្តី ជាមនុស្សប្រ ចណ្ឌខុសរឿង ចេះតែរករឿងចោទប្រកាន់ប្រពន្ធលួចទាក់ទងជាមួយប្រុសនេះ ប្រុសនោះមិនឈប់សូម្បី យល់សប្តិ ក៏ប្រចណ្ឌដែរ ។ ចុងក្រោយ បុរសជាប្តីបានដេកយល់សប្តិឃើញប្រពន្ធលួចមានប្រុសថ្មីលុះភ្ញាក់ ពីដេក ក៏ផ្ទុះភ្លើងប្រចណ្ឌដុតរោលខ្លាំងរហូតទ្រាំលែងបាន ក៏ទាញកាំបិតផ្គាក់ កាប់ស្ត្រីរងគ្រោះជាប្រពន្ធ ដែល កំពុងដេកលក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះនាំ យកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ ប្តីកាប់ប្រពន្ធស្លាប់ ពេលកំពុងដេកលក់នេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង។

ជនដៃដល់ជាប្តីដែលកាប់ប្រពន្ធស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ុន សយ អាយុ៤៥ឆ្នាំ មុខ របរកសិករ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះសោម សុជា អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធ ទាំងពីរ មានលំនៅក្នុងភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធទាំងពីរនាក់ខាងលើ ឧស្សាហ៍ឈ្លោះប្រកែក គ្នាជាញឹកញាប់ណាស់ ដោយសារតែបុរសជាប្តី គឺជាមនុស្សប្រចណ្ឌហួងហែងប្រពន្ធខ្លាំងហួសហេតុ និង ខុសរឿង រហូតជួនកាលសូម្បីតែយល់សប្តិឃើញប្រពន្ធនៅក្បែរ ឬនិយាយជាមួយប្រុសៗជាអ្នកជិតខាង ក៏ប្រចណ្ឌ រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ជាហូរហែ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យជាប្តី បានដេកយល់សប្តិឃើញស្ត្រីរងគ្រោះជាប្រពន្ធ លួចមានប្រុសថ្មី លុះភ្ញាក់ពីដេក ក៏ផ្ទុះភ្លើងប្រចណ្ឌប្រពន្ធ បានក្រោកទៅទាញកាំបិតផ្គាក់ មកកាប់ចិញ្ច្រាំស្ត្រីរងគ្រោះជាប្រពន្ធដែលកំពុងដេកលក់នៅក្នុងអង្រឹង ជាច្រើនកាំបិត បណ្តាលឱ្យស្ត្រីរងគ្រោះ ដាច់រយះរយាយមុខមាត់ ដាច់ក រងរបួសសុសខ្លួន ស្លាប់ក្នុងថ្លុក ឈាមភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុ ឃាត់ខ្លួនជនសង្ស័យជាប្តី ដែលជាឃាតករសម្លាប់ប្រពន្ធខាងលើ បញ្ជូនទៅអធិការដ្ឋាន នគរបាល ស្រុកស្ទោង ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ក្រោយពីពិនិត្យរួច ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES