Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងស្នេហ៍ត្រីកោណ តាមកាប់ដល់ផ្ទះ ជាប់ខ្នោះ៤

ភ្លើងស្នេហ៍ត្រីកោណ តាមកាប់ដល់ផ្ទះ ជាប់ខ្នោះ៤

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានកើតមានជម្លោះជាមួយយុវជនម្នាក់ ពីរឿងស្នេហា ត្រីកោណ រហូតទប់កំហឹងមិនបាន ក៏លើកគ្នាតាមកាប់គូសត្រូវស្នេហា ដល់ផ្ទះ តែខឹងកាប់មនុស្សមិនបាន ក៏កាប់កញ្ចក់ទ្វារផ្ទះជនរងគ្រោះ បណ្តាលឱ្យបែកខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះ ចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានក្មេងទំនើងមួយ ក្រុម មានគ្នា៤នាក់ បានធ្វើសកម្មភាពតាមដេញកាប់ទៅលើក្មេង ១ក្រុមទៀត មានគ្នា២នាក់ តែមិនបានសម្រេច ហើយបន្តទៅកាប់ទ្វារផ្ទះជនរងគ្រោះ ដែលស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បណ្តាលឱ្យ រងការខូចខាតកញ្ចក់ទ្វារ។

ប្រភពដដែល បន្តថា បន្ទាប់មក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ភាគីជាម្ចាស់ផ្ទះ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមវែកមុខក្រុមជនបង្កហេតុ។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញ បានធ្វើការស៊ើបអង្កេត រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ទើប ឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យ ៤នាក់ ព្រមទាំងដកហូតបានវត្ថុតាង កាំបិតវែង ចំនួន២ដើម។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៤នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាង លើប្រាកដមែន មូលហេតុមកពីទំនាស់រឿងស្នេហាត្រីកោណ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតីវិធី៕

RELATED ARTICLES