Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈឺសន្លាក់ ពេទ្យដាក់សេរ៉ូម២ប្លោក ស្លាប់

ឈឺសន្លាក់ ពេទ្យដាក់សេរ៉ូម២ប្លោក ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ កើតមានអាការឈឺសន្លាក់ជើងខ្លាំង ក៏ហៅគ្រូពេទ្យឯកជន មកពិនិត្យ រួចក៏បន្តោកសេរ៉ូម អស់២ប្លោក ស្រាប់តែធ្វើទុក្ខកាន់តែខ្លាំង ហើយភ្លាមៗនោះក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា  ជនរង គ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យ និងឈានដល់ការឃាត់ខ្លួនគ្រូពេទ្យឯកជន ដែលព្យាបាលអ្នកជំងឺ បណ្តាលឱ្យស្លាប់ នាំយកទៅសាកសួរ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ មានឈ្មោះវ៉ា ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះកែវ សុផល អាយុ៣៧ឆ្នាំ មុខ របរលក់ចង្រឹត ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាសិត ឃុំពពេល ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកគ្រូពេទ្យដែលបន្តោកសេរ៉ូមឱ្យអ្នកជំងឺ បណ្តាលឱ្យស្លាប់ និងត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះជា សុវណ្ណដា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានត្អូញថាឈឺសន្លាក់ជើង ពេលនោះគាត់បានហៅគ្រូពេទ្យឯកជនម្នាក់ ឈ្មោះជា សុណ្ណដា មកពិនិត្យ រួចបានដាក់សេរ៉ូម អស់១ប្លោក ក៏ថែម១ប្លោកទៀត បានមួយសន្ទុះ ស្រាប់តែធ្វើទុក្ខ ហើយភ្លាមៗនោះ ក្រុមគ្រួសារបានដឹកតាមរថយន្តទៅមន្ទីរ ពេទ្យសម្ភពនិងព្យាបាលមាតា អូដឹម។ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានដឹកសពទៅតម្កល់នៅវត្តជម្ពូវ័ន រួចរាយការណ៍ទៅសមត្ថកិច្ច ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះធ្វើការឃាត់ ខ្លួនគ្រូពេទ្យខាងលើ យកទៅសាកសួរ៕

RELATED ARTICLES