Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម នាំក្មួយចេញរកត្រី ទូកក្រឡាប់ស្លាប់១

 នាំក្មួយចេញរកត្រី ទូកក្រឡាប់ស្លាប់១

ភ្នំពេញ ៖ បុរសម្នាក់ បាននាំក្មួយប្រុសរបស់ខ្លួន ចំនួន២នាក់ ចេញទៅរកត្រី ដោយជិះទូកស្មាច់ ១គ្រឿង ស្រាប់ តែអកុសល ទឹកកួចខ្លាំង បណ្តាលឱ្យក្រឡាប់ទូក លិចទឹកទាំង៣នាក់ តែអកុសល ក្មួយម្នាក់ត្រូវទឹក កួចលិច ចូលទឹក ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាអ៊ំ និងក្មួយប្រុសម្នាក់ទៀត បានរួចរស់ជីវិត។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រលប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចច្រាំងទន្លេ ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ផន រ៉ានុត អាយុ១៣ឆ្នាំ។ ចំណែកបុរសជាឪពុក ធំដែលបាន រួចរស់ជីវិត មានឈ្មោះ អន តឿន អាយុ៤៥ឆ្នាំ មុខរបរនេសាទត្រី និងក្មេងប្រុសតូចម្នាក់ទៀត ដែលបាន រួចរស់ ជីវិតដែរ មានឈ្មោះផន រ៉ានុល អាយុ១១ឆ្នាំ។ ទាំង ៣នាក់ មានលំនៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា។

តាមប្រភពពីបុរសជាឪពុកធំ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់និងក្មួយប្រុស ២នាក់ទៀត សរុប ៣នាក់ បានចេញពីផ្ទះ នៅម្តុំព្រែកលៀប ទៅនេសាទត្រី នៅម្តុំបាក់ខែង ចន្លោះស្ពានលេខ៦ និងលេខ៧។ លុះពេលរកបានត្រីហើយ គាត់បាននាំក្មួយត្រឡប់មកច្រាំងវិញ ហើយគ្រានោះ ក្មេងប្រុសរងគ្រោះ បានងើបឈរ ហើយគាត់ជាឪពុកធំ បានស្រែកកុំឱ្យងើបឈរ ព្រោះទឹកកំពុងតែកួចខ្លាំង ដែលធ្វើឱ្យបាត់លំនឹង ភ្លាមៗនោះ ទូកស្រាប់តែក្រឡាប់ធ្លាក់ទឹកទាំង៣នាក់តែម្តង។ នៅពេលធ្លាក់ទឹកនោះ គាត់បានលូកដៃស្រវាចាប់ក្មួយ តូច ជាងគេដែលមានអាយុ១១ឆ្នាំមុន ដោយគិតថា ក្មួយធំ ចេះហែលទឹក ប៉ុន្តែជាអកុសល ក្មួយធំ បានលិចទឹកបាត់ រកមិនឃើញ។ នៅពេលក្រឡាប់ទូកស្មាច់នោះ ក៏មានការជួយពីអ្នកនៅលើសាឡង់ខ្សាច់ មួយគ្រឿង ដោយ បោះខ្សែឱ្យគាត់តោង សំណាងល្អ គាត់ចាប់ខ្សែជាប់ ក៏រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ២នាក់ក្មួយប្រុសតូច។ ប៉ុន្តែ ជាអកុសល មិនអាចជួយសង្គ្រោះក្មួយប្រុសធំបានឡើយ ដោយសារតែទឹកហូរកួចខ្លាំងពេក។

ក្រោយកើតហេតុ លោកចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធ បានទៅដល់ចំណុចខាងលើ និងបានប្រឹងប្រែងស្វែង រកក្មេងរងគ្រោះ ប៉ុន្តែរកមិនឃើញ ព្រោះទន្លេធំ ហើយទឹកហូរខ្លាំងទៀត។ ដោយការព្រួយបារម្ភពីសុវត្ថិភាពអ្នករុករកផ្សេងទៀត ដែលបានចុះទូក ចំនួន៣គ្រឿង ស្វែងរកក្មេងរងគ្រោះ លោកចៅសង្កាត់រង បានឱ្យពួកគេត្រឡប់មកវិញ និងរង់ចាំដំណឹងសពអណ្តែតតាមក្រោយ៕

RELATED ARTICLES