Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងកាហ្វេសិច ៣កន្លែង ឃាត់ខ្លួន១២នាក់

បង្ក្រាបហាងកាហ្វេសិច ៣កន្លែង ឃាត់ខ្លួន១២នាក់

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារអធិ ការនគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សហការជាមួយកម្លាំងគណៈ បញ្ជា ការឯក ភាពខណ្ឌដូនពេញ ដឹកនាំដោយលោកចាប ឌីណា អភិបាលរង ខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាល ពិនិត្យទីតាំង តាមហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្មចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ១២នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គោលដៅទី១- ទីតាំងហាងកាហ្វេ ផ្លូវ៨២ ផ្ទះលេខ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះមានម្ចាស់ទីតាំង ១នាក់ នារីបម្រើ ៣នាក់ និងអ្នកទទួល សេវាកម្មផ្លូវភេទ ១នាក់។

គោលដៅទី២- ផ្លូវលេខ៨០ ផ្ទះលេខ 23E0 ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ជានារីបម្រើ សេវាកម្មផ្លូវភេទ)។

គោលដៅទី៣- ផ្ទះលេខ 13E0 ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូ ម្នាក់ និងនារីបម្រើការសេវាកម្មផ្លូវភេទ ចំនួន៣នាក់។រីឯវត្ថុ តាងចាប់យក រួមមាន ៖ ស្រោមអនាម័យ និងវត្ថុតាងមួយចំនួនដែលបម្រើសេវាកម្មផ្លូវភេទ។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដូនពេញដើម្បីធ្វើការ សាកសួរ ។

ដោយឡែកនារីបម្រើការសេវាកម្មផ្លូវភេទ ចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ 

RELATED ARTICLES