Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងសុខាភិបាល សម្រេចបិទនិងដកហូត អាជ្ញា ប័ណ្ណគ្រឹះស្ថានឱសថ គ្រួសារកក់ក្តៅ

ក្រសួងសុខាភិបាល សម្រេចបិទនិងដកហូត អាជ្ញា ប័ណ្ណគ្រឹះស្ថានឱសថ គ្រួសារកក់ក្តៅ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបិទនិងដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានឱសថ គ្រួសារកក់ក្តៅក្រោម ហេតុផលថា ផលិតផលរបស់ក្រុមហ៊ុនមួយនេះ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប ក្រុមហ៊ុន គ្រួសារកក់ក្តៅ នៅតែចេញមកការពារផលិតផលរបស់ខ្លួនថា មានការទទួលស្គាល់ពីក្រសួង សុខា ភិបាលថៃ ហើយគ្មានសារធាតុប៉ះពាល់ដល់សុខភាពនោះទេ យ៉ាងណាក្តី ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានសម្រេច ធ្វើការ តវ៉ាតាមច្បាប់ ចំពោះការសម្រេចរបស់ក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនព័ត៌មាន ស្តីពីការបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានខ្លឹមសារថា «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារ ណជន ឱ្យបានជ្រាបថា ដោយពិនិត្យឃើញថា គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក មិន បានគោរពនិងអនុវត្តតាមខ្លឹមសារនៃលិខិត លេខ០២៨៧អបស,ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/30 Caps. និង GINSENG PRO B/Bott./6Caps. មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ព្រមទាំង ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថាន ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

ដើម្បីការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល មានវិធានការនិងការណែនាំដូចខាងក្រោម ៖

១. ចេញសេចក្តីសម្រេចលេខ ០០២៤ស.ខ.ល ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបិទនិងដកហូត សេចក្តី សម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ដែលមានទីតាំងនិង ឃ្លាំងស្តុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត (២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី៣ ផ្ទះលេខ៥៧០ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២. សូមសាធារណជនបញ្ឈប់ការទិញ ឬប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារ ជាតិសកម្ម DEXAMETHASONE និង PREDNISOLONE មិនត្រឹមត្រូវតាមរូបមន្តដែលកំណត់លើផលិតផល ដែល បានចុះបញ្ជិកានៅក្រសួងសុខាភិបាល ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ រយៈពេល យូរ ដូចជាប៉ះពាល់ប្រព័ន្ធរំលាយអាហារ អាចដំបៅឬធ្លាយក្រពះ ខ្សោយតម្រងនោម លើសឈាម ទឹកនោមផ្អែម ខ្សោយប្រព័ន្ធភាពស៊ាំសារពាង្គកាយ ជាដើម។

៣. ម្ចាស់ឱសថស្ថាន ឱសថស្ថានរង តំណាងចែកចាយ និងអ្នកពាក់ព័ន្ធ ត្រូវបញ្ឈប់ការលក់ឬចែកចាយ URU GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។

៤. ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps.»។

ជាមួយនេះ នៅថ្ងៃដដែលនោះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចេញសេចក្តីសម្រេច ស្តីពីការ បិទនិង ដកហូតសេចក្តីសម្រេច ស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.)

ប្រការ១-បិទនិងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារ កក់ក្តៅ ឯ.ក (KROUSAR KORKDAO CO., LTD.) ដែលមានទីតាំង និងឃ្លាំងស្តុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត (២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវ បេតុង ភូមិព្រៃសាលា សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី៣ ផ្ទះលេខ៥៧០ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ គ្រឹះ ស្ថាននេះពុំបានគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ៖

– បានលក់ តាំងលក់ និងចែកចាយនូវផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារជាតិ សកម្មមិនត្រឹមត្រូវតាមរូបមន្តដែលកំណត់លើផលិតផលដែលបានចុះបញ្ជិកានៅក្រសួងសុខាភិបាលហើយ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ បានផ្លាស់ប្តូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណ ដោយពុំមាន ការអនុញ្ញាតពីក្រសួងសុខាភិបាល បានលក់ផលិតផលបំប៉នសុខភាព GINSENG PRO ដល់អតិថិជនប្រើ ប្រាស់នៅក្រៅឱសថស្ថានស្របច្បាប់ ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថាន ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

– ពុំបានគោរព និងអនុវត្តតាមខ្លឹមសារនៃលិខិតលេខ ០២៨៧អបស,ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/30Caps. និង GINSENG PRO B/Bott/6uCaps. មានផ្ទុក សារធាតុ DEXAMETHASONE និង PREDNISOLONE។

ប្រការ២-ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ៨៩៧៦ អបស.ឱអបស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក។

ប្រការ៣-នាយកខុទ្ទកាល័យ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការ ប្រធាន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ គ្រួសារកក់ក្តៅ ឯ។ក ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។

សូមបញ្ជាក់ថា មុនពេលឈានដល់ការចេញសេចក្តីសម្រេច ស្តីពីការបិទនិងដកហូតសេចក្តីសម្រេច ស្តីពី ការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ខាងលើនេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញលិខិតលេខ ០២៨៧ អបស/ឱអបស ជម្រាបជូន នាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ ឯ.ក និងនាយកគ្រឹះស្ថានផលិតឱសថ Bio Grand Co.,Ltd., Thailand ក្នុងកម្មវត្ថុ «ស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro, B/ Bott/30 Caps និង Ginseng Pro. B/Bott./60 Caps ដោយយោងរបាយការណ៍ប្រជុំស្តីពីវិធានការចំពោះផលិតផល បំប៉នសុខ ភាពឈ្មោះ Ginseng_Pro នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ក្រសួងសុខាភិបាល បានបញញជាក់ក្នុងលិខិតនោះថា «សេចក្តីដូចជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបលោក លោកស្រីនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ឱសថ ឱ្យបានជ្រាបថា ផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. មានលេខបច្ឆិកា CAM NO019H-23 និង Ginseng Pro. B/ Bott/ 60 Caps. មានលេខបញ្ជីកា CAM N0001IH-23 ផលិតដោយគ្រឹះស្ថាន Bio Grand Co., Ltd., Thailand ដែលបានស្នើសុំចុះបញ្ជីកានាំចូលនិងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក។ យោងតាមព្រឹត្តិបត្រវិភាគគុណភាព ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌល ជាតិពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះ មានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដល់អ្នកប្រើប្រាស់។

ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សម្រេចលុបលេខបញ្ជិកា ផលិតផលបំប៉នសុខភាពទាំងពីរខាងលើ ចេញពីបញ្ជីឱសថ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធ ត្រូវចាត់វិធានការប្រមូល ផលិតផលបំប៉នសុខភាពខាងលើ ចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពីទីផ្សារ ព្រមទាំងហាមលក់ លើប្រព័ន្ធអនឡាញ និងបណ្តាញសង្គមនានា ពុំនោះទេ ក្រសួងសុខាភិបាល នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងភាគីពាក់ព័ន្ធជាមួយផលិតផលខាងលើ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»។

ដោយឡែក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការ លុបលេខបញ្ជីកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps. GINSENG PRO B/Bott./60Caps. ដោយបញ្ជាក់ថា «ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិ បាល បានបញ្ជាក់ថា ផលិតផលបំប៉នសុខភាព GINSENG PRO B/Bot./30Caps. Lot No: 20230405, MFG DATE: 04-2023, EXP.DATE:04-2026 មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

ដើម្បីការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល សូមមានវិធានការនិងការណែ នាំដូចខាង ក្រោម ៖

១. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ដែលបាននាំចូលនិងចែកចាយផលិត ផលបំប៉ន សុខភាព GINSENG PRO BBott/30Caps និង GINSENG PRO B/Bott/60Caps. ត្រូវប្រមូលមកវិញនូវផលិត ផលបំប៉នសុខភាពភាព GINSENG PRO B/Bot/30Caps. និង GINSENG PRO B/Bott/60Caps. ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ទេច ចោលតាមបច្ចេកទេសជាបន្ទាន់។

២. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក និងគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។

៣. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ទិញនិងប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps. GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។

៤. ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ ផលិតផលបំប៉នសុខភាព, GINSENG PRO B/Bott/30Caps និង GINSENG PRO B/Bott./60Caps.។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 011 574 787, 012 355 161, 012 983 334, 017 866 760»។

ទោះបីជាយ៉ាងណា ឆ្លើយតបចំពោះការសម្រេចលុបលេខបញ្ជិការបស់ក្រសួងសុខាភិបាល ខាងលើនេះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមមេធាវី អេច អែន អេច ប្រាដឺ ដែលជាមេធាវីតំណាង ឱ្យក្រុមហ៊ុនគ្រួសារ កក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.) បានចេញលិខិតបំភ្លឺជាសាធារណៈមួយ ដែលមានខ្លឹមសារ ទាំងស្រុងថា «យើងខ្ញុំ ចៅ សុខផេង និងហួ ថៃសែ ជាមេធាវីនៃក្រុមមេធាវី អេច អែន អេច ប្រាដឺ មានការិយា ល័យចុះបញ្ជីស្ថិតនៅផ្ទះលេខ២៣ ផ្លូវលេខ១៧ (បុរីពិភពថ្មីសែនសុខ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ និងជាមេធាវីតំណាងឱ្យក្រុមហ៊ុនគ្រួសារកក់ក្តៅ ឯ.ក (KROUSARKORKDAO CO., LTD) តំណាង ដោយលោកឧកញ៉ា អ៊ុច សម្បត្តិ។

ជម្រាបមក សាធារណជន និងអតិថិជនរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ឯ.ក

យោង ៖ – លិខិតលេខ ០២៨៧ អបស/ឱអបស ស្តីពីលុបលេខការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

– សេចក្តីជូនព័ត៌មានស្តីពីលុបលេខបញ្ជីកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott,/30 Caps. និង GINSENG PRO B/Bott./60 Caps. ដែលជាផលិតផលរបស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក

– កំណត់ហេតុប្រជុំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

តបតាមសេចក្តីជូនព័ត៍មានស្តីពីលុបលេខបញ្ជីកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott,/30 Caps. និង GINSENG PRO B/Bott./60 Caps. របស់ក្រសួងសុខាភិបាល និងការចុះផ្សាយជាសាធារណៈនៅលើ គេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា កួនក្តីយើងខ្ញុំមានសេចក្តីសោកស្តាយ ដែលក្រសួងបានលុបលេខបញ្ជីកាលើផលិតផលរបស់កូនក្តីយើងខ្ញុំ និងធ្វើការផ្សព្វផ្សាយជា សាធារ ណៈផ្អែកទៅលើការពិសោធន៍របស់ក្រសួងលើផលិតផលមានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ដែលជាសារធាតុហាមឃាត់នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ តាមការផ្សព្វផ្សាយនោះ កូនក្តីយើងខ្ញុំ មិនអាចទទួលយកទេ ដោយសារតែក្រុមហ៊ុនរបស់កូនក្តីយើងខ្ញុំ ជាក្រុមហ៊ុនបានចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងនាំចូលនូវផលិតផល Ginseng Pro ពីរោងចក្រផលិត BIO GRAND Co.,LTD. ដែលមានចុះបញ្ជិកាត្រឹមត្រូវ ហើយផលិតផលនេះត្រូវបាន ទទួល ស្គាល់និងបានចុះបញ្ជិកានៅក្រសួងសុខាភិបាល នៃប្រទេសថៃ និងមានការទទួលស្គាល់ ដោយឱ្យក្រសួង សុខាភិបាលកម្ពុជា គឺមិនមានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE នោះទេ។

ក្រុមហ៊ុនរបស់កូនក្តីយើងខ្ញុំ សុំធ្វើការបដិសេធថា ផលិតផលដែលក្រសួងសុខាភិបាល បញ្ជាក់ថា មាន ផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE មិនមែនជាផលិតផលដែលនាំចូល ត្រឹមត្រូវ របស់កូនក្តីយើងខ្ញុំនោះឡើយ។ ផលិតផលដែលក្រសួងសុខាភិបាលបានយកទៅពិសោធន៍នោះ យើង ខ្ញុំមិនដឹងថាតើក្រសួង បានផលិតផលនោះមកពីចំណុចណាឡើយ។ ដូច្នេះដើម្បីឱ្យមានតម្លាភាព យើង ខ្ញុំស្នើសុំចូលរួមសហការដើម្បីយកផលិតផលរបស់កូនក្តីយើងខ្ញុំពិតប្រាកដ មកពិសោធន៍ និងពិនិត្យឡើងវិញ ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។

យើងខ្ញុំសូមបញ្ជាក់ថា ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាង នៃក្រសួងសុខាភិបាល បានអញ្ជើញកូនក្តីយើងខ្ញុំ ដើម្បីចូលរួមប្រជុំអំពីការលុបបញ្ជិកា និង កំណត់ថ្ងៃប្រមូលផលិតផលបំប៉នសុខភាព ម៉ាក Ginseng Pro ពីទីផ្សារ ដោយមានការចូលរួមប្រជុំដោយ យើងខ្ញុំជាមេធាវីតំណាង លោកឧកញ៉ា អ៊ុច សម្បត្តិ ជាប្រធានក្រុមហ៊ុន និងតំណាងរោងចក្រ BIO GRAND CO.,LTD បានធ្វើការស្នើសុំទៅដល់ក្រសួងដើម្បីពន្យារពេលចំពោះការប្រមូលផលិតផល និងពន្យារពេល ចំពោះការចេញសេចក្តីប្រកាសព័ត៌មាន អំពីការលុបបញ្ជិកា ដោយរង់ចាំលើសេចក្តីសម្រេច លើការតវ៉ាចំពោះ ការលុបចោលបញ្ជិកា ប៉ុន្តែក្រសួងសុខាភិបាល មិនទទួលយកតាមសំណើរបស់ក្រុមហ៊ុន និងបានធ្វើការផ្សព្វ ផ្សាយជាសាធារណៈ នូវការលុបបញ្ជិកានេះ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនគ្រួសារកក់ក្តៅ ឯ.ក (KROUSARKORKDAO CO., LTD) កំពុងមានចំណាត់ការតាមផ្លូវ ច្បាប់ដូចជា ៖

១ ៖ ប្តឹងតវ៉ាចំពោះលើលិខិតលេខ ០២៨៧ អបស/ឱអបស ស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60 Caps. របស់ក្រសួងសុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា។

២ ៖ ដាក់បណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច អំពីភាពមិនប្រក្រតីលើការអនុវត្តច្បាប់របស់មន្ត្រីនៃក្រសួងសុខា ភិបាល។

៣ ៖ តំណាងរោងចក្រ BIO GRAND COL,LTD, នឹងដាក់ពាក្យបណ្តឹងទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីស្វែង រកភាពស្អាតស្អំរបស់រោងចក្រវិញ។

អាស្រ័យដូចជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៍មាន»៕

RELATED ARTICLES