Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់បងថ្លៃស្រី ២ផ្គាក់ ខឹងជំពាក់លុយអត់សង

កាប់បងថ្លៃស្រី ២ផ្គាក់ ខឹងជំពាក់លុយអត់សង

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូសំដៅទៅផ្ទះបងថ្លៃស្រី បំណងទារលុយដែលបងថ្លៃជំពាក់ចំនួន៨ពាន់ដុល្លារ លុះទៅដល់ ទារលុយមិនបាន និងថែមទាំងកើតមានជម្លោះពាក្យសម្តីនឹងគ្នាទៀត ជាហេតុធ្វើឱ្យបុរសជា ប្អូនថ្លៃផ្ទុះកំហឹង ស្ទុះទាញកាំបិតកាប់ប្រហារបងថ្លៃស្រី ចំនួន២កាំបិតផ្គាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និង ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំយក ទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ប្អូនថ្លៃកាប់បងថ្លៃស្រី បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង ៥២នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ៥៨ ផ្លូវ៣៥១ ភូមិដើមស្លែង (ម្តុំដើមឈើទាលធំ) សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលកាប់បងថ្លៃស្រី និងត្រូវសមត្ថកិចចាប់ឃាត់ខ្លួន មានឈ្មោះភឿន ច័ន្ទ អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកស្ត្រីរងគ្រោះជាបងថ្លៃ មានឈ្មោះផាន់ មករា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូទៅផ្ទះបងថ្លៃ (ជនរង គ្រោះ) ក្នុងគោលបំណងទារលុយដែលបងថ្លៃជំពាក់ ចំនួន៨០០០ដុល្លារ។ លុះពេលទៅដល់ បងថ្លៃនិយាយពាក្យ មិនសមរម្យ និងគ្មានទំនួលខុសត្រូវ ទើបធ្វើខ្លួន (ជនសង្ស័យ) និងជនរងគ្រោះ ឈ្លោះទាស់ពាក្យសម្តីគ្នាមួយ ប្រាវ។ ស្របពេលនោះ ខ្លួនបានក្រឡេកឃើញកាំបិតផ្គាក់ ដែលទុកលើគ្រែ មុខផ្ទះ ក៏ស្ទុះទៅយកកាំបិត និងធ្វើ សកម្មភាពកាប់ទៅលើបងថ្លៃ បណ្តាលឱ្យរងរបួសដៃ និងក្បាលតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាបងថ្លៃ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ សង្គ្រាះបន្ទាន់ភ្លាមៗ។ចំណែកជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួន យកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES