Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគប់១កំប៉ុងខារ៉ាបាវ ខឹងសួរដដែលៗ បែកភ្នែក១ ជាប់ខ្នោះ២

គប់១កំប៉ុងខារ៉ាបាវ ខឹងសួរដដែលៗ បែកភ្នែក១ ជាប់ខ្នោះ២

ខេត្តបាត់ដំបង ៖ ក្មេងស្ទាវ ចំនួន២នាក់ បាននាំគ្នាទៅមើលការប្រគំតន្ត្រី របស់ក្រុមហ៊ុនមួយ លុះទៅដល់ខឹង អ្នកលក់សំបុត្រខនសឺត សួរដដែលៗ ស្រាប់តែទាញកំប៉ុងភេសជ្ជ:មិនទាន់គាស់ គប់សំដៅបុរសរូបនោះបណ្តា លឱ្យរងរបួសបែកភ្នែកម្ខាង ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការ តាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣  នៅចំណុចផ្សារហ៊ុយ ឡេង ក្រុមទី០៣ ភូមិល្វា ឃុំល្វា ស្រុកបវេល។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះវ៉ាន់ រ៉ាវីន ហៅវីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល និងទី២-ឈ្មោះហម តុងហាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន ឃុំល្វា ស្រុកបវេល។ ចំណែកជនរងគ្រោះ មានឈ្មោះឯក ង៉ែត ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត (រងរបួសធ្ងន់ ត្រង់ភ្នែកខាងស្តាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣  នៅចំណុច ផ្សារហ៊ុយ ឡេង ក្រុមទី០៣ ភូមិល្វា ឃុំល្វា ស្រុកបវេល មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយ បានកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ ២នាក់ ទី១-ឈ្មោះវ៉ាន់ រ៉ាវីន ហៅវីន ទី២-ឈ្មោះហម តុងហាន់ បានធ្វើសកម្មភាពយកកំប៉ុងភេសជ្ជ: ខារ៉ាបាវ មិនទាន់គាស់ គប់ទៅលើជនរងគ្រោះឈ្មោះឯក ង៉ែត បណ្តាល ឱ្យរងរបួសធ្ងន់ ត្រង់ភ្នែកខាងស្តាំ។

ក្រោយទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិ ការដ្ឋានស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីធ្វើការសាក សួរ។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយក កំប៉ុងភេសជ្ជ:មិន ទាន់គាស់ គប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារតែខឹងជនរងគ្រោះដែលជាអ្នកលក់សំបុត្រខនសឺត សួរដដែលៗ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES