Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់ការងារធ្វើ កាប់គេ២ពូថៅស្លាប់ ជាប់ខ្នោះ

អត់ការងារធ្វើ កាប់គេ២ពូថៅស្លាប់ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ នៅសុខៗបានទាញពូថៅកាប់ប្រហារបុរសចំណាស់ ជាអ្នកភូមិជាមួយគ្នាម្នាក់ ចំនួន ២ពូថៅ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងរន្ធត់ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយក ទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។

ជនសង្ស័យជាឃាតករ មានឈ្មោះប្រាក់ សុខណា ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនវិបល្លាសស្មារតី (សតិមិនគ្រប់) មានលំនៅ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។ ចំណែកជនរងគ្រោះ មានឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ មានករណីឃាកកម្មមួយ បានកើតឡើង បង្កដោយ ជនសង្ស័យឈ្មោះប្រាក់ សុខណា ដែលជាមនុស្សមានសតិមិនិគ្រប់ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើ ជនរងគ្រោះ ឈ្មោះ កង ស៊ីណាត់  ចំនួន ២ពូថៅ បណ្តាលឱ្យជនរងគ្រោះរងរបួសត្រង់ចុងភ្នែកស្តាំ ដល់គុម្ពត្រ ចៀកខាងស្តាំ ១កន្លែង និងរបួសត្រង់ឆ្អឹងជំនីរផុត ១កន្លែង (ស្លាប់ភ្លាមៗក្នុងថ្លុកឈាម)។

 ក្រោយទទួលព័ត៌មានខាងលើ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិ ការដ្ឋានស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ឯកទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើ ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យឈ្មោះប្រាក់ សុខណា ព្រមទាំងដកហូតបានវត្ថុតាង ពូថៅ ចំនួន១ដើម រួច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ពូថៅ កាប់ទៅលើជនរងគ្រោះ ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES