Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់កាំបិតឡើងដំបូលផ្ទះគេ ប៉ូលិសចាប់វ៉ៃខ្នោះ

កាន់កាំបិតឡើងដំបូលផ្ទះគេ ប៉ូលិសចាប់វ៉ៃខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់ សង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត ស្រាប់តែកាន់កាំបិត ២ដើម ឡើងទៅ លើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ទាំងកណ្តាលយប់ រួចផ្លោះពីផ្ទះមួយទៅផ្ទះមួយ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដេញតាមចាប់មួយសន្ទុះធំ ទើបចាប់បាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៣៦៩ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ គឺមានអ្នកខ្លះបាន ចូលសម្រាន្ត និងអ្នកខ្លះទៀតមិនទាន់ចូលសម្រាន្ត ស្រាប់តែពេលនោះ មិនដឹងថាយុវជនម្នាក់មានបញ្ហាអ្វី ហើយ មកពីទីណានោះទេ? ដោយនៅក្នុងដៃ មានកាន់កូនកាំបិត ចំនួន២ដើម ហើយឡើងឈរលើ ដំបូលផ្ទះ ប្រជាពល រដ្ឋ។ ជាហេតុធ្វើឱ្យពួកគាត់នាំគ្នាឆោឡោ រួចចេញមកក្រៅមើល ហើយហៅយុវជនរូបនោះឱ្យចុះមកក្រោមវិញ តែគេមិនព្រមចុះទេ ថែមទាំងផ្លោះពីដំបូលផ្ទះមួយ ទៅផ្ទះមួយទៀតផង រហូតផ្អើលប្រជាពលរដ្ឋពេញភូមិ ចេញ មកដេញតាម និងរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ច ឱ្យចុះជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ច បានចុះមកដល់ និងបានព្យាយាមនិយាយលួងលោម ឱ្យយុវជននោះ ចុះមកក្រោម តែយុវជនរូបនោះមិនព្រមស្តាប់ឡើយ គឺនៅតែផ្លោះពីផ្ទះមួយ ទៅផ្ទះមួយដដែល។

រហូតដល់វេលាម៉ោង ១រំលងអធ្រាត្រ ថ្ងៃដដែល សមត្ថកិច្ចនិយាយលួងលោម និងឱ្យទឹកផឹកទៅយុវជននោះផឹក លុះបានផឹកទឹក ១ដបរួច យុវុជនខាងលើ បានស្រែកសុំសមត្ថកិច្ចថា គេសុំជក់បារី ១ដើមសិន ជក់អស់ ចុះវិញ ហើយ។ លុះក្រោយពីបានជក់បារី ១ដើមហើយ យុវជន នោះ បានបោះកាំបិតចុះក្រោម និងថែមទាំងបោះថ្នាំ ញៀន ១កញ្ចប់តូច ឱ្យសមត្ថកិច្ចទៀតផង រួចកព្រមចុះមកក្រោម តាមសម្រួល និងត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយក ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ តែម្តង៕

RELATED ARTICLES