Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកដី លួចដឹកឈើ

ចាប់ឡានដឹកដី លួចដឹកឈើ

ខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទបែនដឹកដី ១គ្រឿង បានលួចលាក់ដឹកឈើប្រភេទម្រេញ ត្រូវបានកម្លាំង អង្គការដើម្បីអភិវឌ្ឍន៍និងការពារធនធានធម្មជាតិ (NRPDO) ធ្វើការឆ្មក់បង្ក្រាបបាន ខណៈដែលគេដឹងថា ឈើទាំងនេះ គឺជារបស់មេឈ្មួញចាស់ វស្សាប្រចាំស្រុកឱរ៉ាល់ និងបានដឹកជញ្ជូនទាំងថ្ងៃចេញពីតំបន់ជាំ មកស្តុកនៅក្នុងផ្ទះរបស់មេឈ្មួញព្រៃឈើ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដើម្បីឆ្ពោះទៅ លក់នៅរាជធានីភ្នំពេញ និងចេញទៅលក់នៅឯប្រទេសវៀតណាម។

ការបង្ក្រាបរថយន្តបែនដឹកឈើនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុង ភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការបង្ក្រាបរថយន្តបែនដឹកឈើរបស់មេឈ្មួញឈើនេះ ដោយមានការតាម ដានអស់រយៈពេលជាច្រើនខែមកហើយ និងមានកិច្ចសហការជាមួយបណ្តាញសម្ងាត់ ក្នុងការរាយការណ៍មក អង្គការផងដែរ។

 រថយន្តដឹកឈើដែលត្រូវបានបង្ក្រាបនោះ គឺជាប្រភេទរថយន្តបែនដឹកដី ក្បាលពណ៌សលាយសំបកឪឡឹកពាក់ ស្លាកលេខ កំពង់ស្ពឺ 3A-3231។ រីឯឈើដែលដឹកតាមរថយន្តបែនខាងលើ មានចំនួន១៥កំណាត់ ជាង៧ម៉ែត្រ គូប មុខកាត់ធំៗ ៥០ដុំ។

ប្រភពដដែល បានបន្តថា រថយន្តបែនដឹកឈើម្រេញ ខាងលើនេះ ជារបស់មេឈ្មួញចាស់វស្សា ឈ្មោះណុប ឌី ហៅឆើត រស់នៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ហើយការដឹកជញ្ជូនឈើម្រេញនេះ គឺចេញពីតំ បន់ជាំ ដែលជាកន្លែងស្តុកឈើដ៏ធំ ប្រចាំតំបន់ស្រុកឱរ៉ាល់តែម្តង។

តាមប្រភពព័ត៌មានមួយ បានបង្ហើបថា ការដឹកជញ្ជូនឈើតាមរថយន្តគ្រប់រូបភាព របស់មេឈ្មួញចាស់ វស្សាខាង លើ ឆ្លងកាត់ស្នាក់ការបរិស្ថាន សមត្ថកិច្ចតាមដងផ្លូវ មានទាំងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធ ហត្ថស្រុកឱរ៉ាល់ កម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺព្រមទាំង ស្នាក់ការមេព្រៃ ជាច្រើនកន្លែងថែមទៀតផង។ ប៉ុន្តែកម្លាំងទាំងអស់ មើលមិនឃើញរថយន្តដឹកឈើរបស់មេ ឈ្មួញចាស់វស្សានេះសោះ រហូតទាល់តែអង្គការដើម្បីអភិវឌ្ឍន៍និងការពារធនធានធម្មជាតិ ចុះបង្ក្រាប ទើបមាន កម្លាំងចម្រុះបានចូលរួមសហការ។

ក្រោយពីធ្វើការបង្ក្រាបបាន ករណីនេះ ត្រូវបានប្រគល់ទៅជំនាញបរិស្ថានខេត្តកំពង់ស្ពឺ និងយករថយន្តដឹកបទ ល្មើសព្រៃឈើនោះ ទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមផ្លូវច្បាប់៕

RELATED ARTICLES