Sunday, May 11, 2025
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា អង្គាមឆ្អឹង ពលករចំណាកស្រុក​យកពន្ធលើប្រាក់ចំណូល

យោធាមីយ៉ាន់ម៉ា អង្គាមឆ្អឹង ពលករចំណាកស្រុក​យកពន្ធលើប្រាក់ចំណូល

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបញ្ជាឱ្យពលករចំណាកស្រុកបង់ពន្ធយ៉ាងតិច ១០% លើប្រាក់ចំណូលដែល​រកបាននៅបរទេស ។បទបញ្ជានេះបានកើតឡងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីរបបយោធាបានប្រាប់ពួកគេឱ្យបង់លុយ ២៥% នៃប្រាក់​ចំណូលរបស់ពួកគេតាមអត្រាប្តូរប្រាក់ដែលទាបជាងទីផ្សារ ។នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។តម្រូវការថ្មីនេះបាននាំឱ្យមានប្រតិកម្មតបវិញនៅក្នុងប្រទេសថៃដែលមានជនចំណាកស្រុកមីយ៉ាន់ម៉ារាប់សែននាក់កំពុងធ្វើការ ។នេះបើយោងតាមសារព័ត៌មាន The Irrawaddy ដែលជាអង្គការព័ត៌មានឯករាជ្យ។កម្មករបានធ្វើការតវ៉ានៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យប្រឆាំងនឹងផែនការរបស់របបយោធាក្នុងការយកប្រាក់ខែរបស់ពួកគេ។

លោក Ko Nay Lin Thu គណៈកម្មាធិការសម្ព័ន្ធជំនួយ ជួយកម្មករមកពីប្រទេសមីយ៉ាន់ម៉ាបាននិយាយថាកម្មករ​មីយ៉ាន់ម៉ា​ត្រូវបង់ថ្លៃទឹកភ្លើង ថ្លៃជួលផ្ទះ ក៏ដូចជាថ្លៃអនុញ្ញាតការងារនិងថ្លៃធានារ៉ាប់រង​អាយុជីវិតនៅក្នុង​ប្រទេស​ថៃ។

ទាំងនេះគឺជាពន្ធ។ មានកម្មករដែលមិនអាចផ្ញើប្រាក់ត្រឡប់មកផ្ទះវិញនៅចុងខែ។ច្បាប់ថ្មីនេះមានន័យថាពួកគេ​ត្រូវបង់ពន្ធទ្វេដង។ លោកបានប្រាប់ The Irawaddy។

កាលពីដើមខែនេះរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់មួយដែលតម្រូវឱ្យកម្មករនៅក្រៅប្រទេសបង់យ៉ាងតិច២៥% នៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសរបស់ពួកគេតាមរយៈប្រព័ន្ធធនាគាររបស់ប្រទេស។ប្រាក់ផ្ញើនឹងត្រូវបំប្លែងតាមអត្រាប្តូរប្រាក់ផ្លូវការចំនួន ២១០០ គីយ៉ាត(Kyats) ក្នុងមួយដុល្លារអាមេរិក។ អត្រាប្តូរ​ប្រាក់​តម្លៃទីផ្សារគឺប្រហែល ៣៣០០គីយ៉ាត។

ពលករចំណាកស្រុកដែលមិនគោរពតាម នឹងត្រូវហាមឃាត់មិនឱ្យធ្វើការនៅបរទេសរយៈពេលបីឆ្នាំ បន្ទាប់ពី​ប័ណ្ណ​ការងារបច្ចុប្បន្នរបស់ពួកគេផុតកំណត់។

របបយោធាពីមុនក៏បានយកពន្ធលើប្រាក់ចំណូលលើពលករចំណាកស្រុកមីយ៉ាន់ម៉ាដែរប៉ុន្តែវាត្រូវបានលុបចោលក្រោមរដ្ឋាភិបាលពាក់កណ្តាលស៊ីវិលរបស់លោក ថេន សេន។

តាមការប៉ាន់ស្មានថា មានពលករចំណាកស្រុកមីយ៉ាន់ម៉ាដែលមានឯកសារ និងគ្មានឯកសារច្រើនជាង៥ លាន​នាក់​ក្នុងប្រទេសថៃ។ ពលករដែលមានឯកសារប្រហែល ៤០ម៉ឺននាក់បានចាកចេញពី​ប្រទេសមីយ៉ាន់ម៉ា​ក្នុងរយៈ​ពេលពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ៕

RELATED ARTICLES