Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមក្លែងក្លាយ អាវុធហត្ថចាប់វ៉ៃខ្នោះ

ប៉េអឹមក្លែងក្លាយ អាវុធហត្ថចាប់វ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានក្លែងបន្លំជាមន្ត្រីអាវុធហត្ថផង ប៉ូលិសផង និងមេធាវីផង ដើម្បីឆបោកប្រាក់ពី ជនរងគ្រោះ តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសប៊ុក ទីបំផុតត្រូវបានកម្លាំងការិយាល័យ ប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់កាហ្វេ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ជនសង្ស័យដែលត្រូវបាន ចាប់ឃាត់ខ្លួន មានឈ្មោះផៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យឈ្មោះផៅ ផានិត បានឆ្លើយសារភាពថា កន្លងមក ខ្លួនធ្លាប់ ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្តាញសង្គម ហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាម បានសម្រេច ចំនួន ៧លើករួចមកហើយ ក្រោមរូបភាពយករូបជាសមត្ថកិច្ចកងរាជអាវុធហត្ថ នគរបាល និងមេធាវី មកដាក់ តាំងនៅលើប្រូហ្វាល់តេឡេក្រាម របស់ខ្លួន រួមមាន ឈ្មោះ CHAN SEIHA ប្រើលេខទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩ ឈ្មោះ CHAN THY ប្រើលេខទូរស័ព្ទ ០៦០ ៤១១ ៦៦០ តាំងរូបក្លែងជាមេធាវី ប្រើលេខទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និងរូបគណនីផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយហ្វេសប៊ុករបស់ខ្លួនផ្ទាល់ ឈ្មោះ PHILLIPS PN ដោយដាក់ តាំងរូបជាជនបរទេស ដើម្បីចូលទៅតាមដាននៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងគ្រុបតេឡេក្រាម ជាដើម ប្រសិនបើមានជនរងគ្រោះណាផុសព័ត៌មាននៅក្នុងបណ្តាញ សង្គមទាំងនោះ ថាមានករណីបាត់ឆ្កែ បាត់ម៉ូតូ ឬចោរឆក់ទូរស័ព្ទ នោះរូបខ្លួននឹងទំនាក់ទំនងទៅសុំលេខទូរស័ព្ទ និងតេឡេក្រាម ពីជនរងគ្រោះ ដើម្បីឆាតទៅ សួរ នាំជនរងគ្រោះ ពីរឿងហេតុ រួចខ្លួនបានឱ្យពួកគាត់វេរប្រាក់ ដើម្បីជួយស្រាវជ្រាវរករបស់ដែលបានបាត់ ហើយខ្លួន បានឱ្យជនរងគ្រោះផ្ញើប្រាក់តាមរយៈសេវាវីង និង ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ ០០៦ ០៩៥ ៥៩៦ និងមានគណនីឈ្មោះ PHANITH PHAO។

ជនសង្ស័យ បន្ថែមទៀតថា ខ្លួនប្រព្រឹត្តអំពើទាំងនេះតែម្នាក់ឯងនោះទេ ដោយពុំមានបក្ខពួកណាចូលរួមឡើយ។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាម កន្លែងម៉ាស្សា កោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការ តាមនី តិវិធី កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយ មកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល ២នាក់ ជិះម៉ូតូ ១គ្រឿង គ្រឿងម៉ាកណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និង ឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជ ធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣៕

RELATED ARTICLES