Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្សគេចសាលាបង្ហោះម៉ូតូ ប៉ូលិសចាប់៣នាក់

 សិស្សគេចសាលាបង្ហោះម៉ូតូ ប៉ូលិសចាប់៣នាក់

ខេត្តកំពង់ចាម ៖ ក្មេងទំនើង ចំនួន៣នាក់ សុទ្ធសឹងតែជាសិស្ស បានគេចម៉ោងរៀនសូត្រ នាំគ្នាជិះម៉ូតូ បង្ហោះយ៉ាងអនាធិបតេយ្យ បង្កការរំខានដល់ប្រជាពលរដ្ឋ អ្នកដំណើរតាមដងផ្លូវ ទីបំផុតត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន នាំយកមកអប់រំ។

ករណីខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំ ណុចតាមផ្លូវលំ ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងស្ទាវបង្ហោះម៉ូតូ នៅចំណុចតាមផ្លូវលំ ស្ថិត នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ក្រោម បញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញបើក កិច្ចប្រតិបត្តិការចុះបង្ក្រាបឃាត់បានមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូ ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះនី ដាណែត ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ជាមុខសញ្ញាដែលធ្លាប់ បានធ្វើ សកម្មភាពហិង្សាដោយចេតនា (កាប់ម៉ូតូ) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចម្ការគ ស្ថិតនៅ ភូមិកំពុងត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ចំនួន១លើកដែរ ហើយត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ឱ្យត្រ ឡប់ទៅផ្ទះវិញ ។ ទី២-ឈ្មោះឈាង ប៊ុនឡាង ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអូរឈ្លើង ឃុំកោះការ ស្រុក កំពង់សៀម និងទី៣-ឈ្មោះញឹម វណ្ណឌី ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិអូរឈ្លើង ឃុំកោះការ ស្រុកកំ ពង់សៀម។

ចំណែកវត្ថុតាងដកហូត ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1C-0711 ដាក់កាំបន្ទះពណ៌ខ្មៅ។

មុខសញ្ញាខាងលើ សមត្ថកិច្ចបានធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រួចប្រគល់ឱ្យទៅ អាណាព្យាបាលយកត្រឡប់ទៅមូលដ្ឋានវិញ តាមបញ្ជារបស់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម៕

RELATED ARTICLES