Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួងលោមសង្សារ១៣ឆ្នាំ រួមរ័ក អូនមានផ្ទៃពោះ បងជាប់ខ្នោះ

លួងលោមសង្សារ១៣ឆ្នាំ រួមរ័ក អូនមានផ្ទៃពោះ បងជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ ដែលរួមការងារជាមួយគ្នា រហូត ដល់ណាត់គ្នាដើរលេងដល់យប់ជ្រៅ ក៏លួងលោមក្មេងស្រីជាសង្សារ ចូលផ្ទះសំណាក់ រួមរ័កបានសម្រេច១ដង លុះរំលងបាន១ខែ ក្មេងស្រីជាមានផ្ទៃពោះ ភ័យខ្លួន ក៏សម្រេចទម្លាយរឿងប្រាប់ម្តាយ និងឈានដលការដាក់ ពាក្យបណ្តឹង ចាប់វាយខ្នោះប្រុសជាសង្សារ យកទៅចាត់ការតាមច្បាប់។

ករណីល្បួងសង្សារក្មេងរួមភេទ រហូតមានផ្ទៃពោះនេះ បានកើតឡើង កាលពីវែលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចផ្ទះសំណាក់ ៨៥ នរាបូទិច ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថ កិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តាម ពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡន ឌេឌេ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធនាគារ រយៈពេល៦ខែ កាលពីឆ្នាំ២០២១ ពីបទរំលោភលើទំនុកចិត្ត។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ មុខរបររត់តុ ស្នាក់ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ គឺជាអ្នករួមការងារជាមួយគ្នា (ជា អ្នករត់តុ ក្នុងហាងផឹកស៊ីមួយកន្លែង) លុះក្រោយមក ជនសង្ស័យបានទាក់ទងស្នេហាជាមួយក្មេងស្រីរងគ្រោះ ដោយព្យាយាមលាក់បាំងមិនឱ្យឪពុកម្តាយខាងស្រីដឹងឡើយ។

ប្រភពដដែល បន្តថា រហូតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ និងក្មេងស្រីរងគ្រោះជាសង្សារ បានជិះម៉ូតូដឹកគ្នាដើរលេង រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យក៏ លួងលោមនាំសង្សារក្មេង (ក្មេងស្រីរងគ្រោះ) ចូលទៅដេកនៅផ្ទះសំណាក់ ៨៥ នរាបូទិច ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយពេលនោះ ជនសង្ស័យ និងកុមារីរងគ្រោះ បានរួមភេទ ជាមួយគ្នាបានសម្រេចម្តង។

ប្រភពខាងលើ បានបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្មេងស្រីរងគ្រោះមានអាការមិនស្រួល ខ្លួន និងសង្ស័យមានផ្ទៃពោះ ទើបភ័យខ្លួន ក៏ដាច់ចិត្តទម្លាយរឿងប្រាប់ ម្តាយ ទើបម្តាយបាននាំកូនស្រី ទៅរាយ ការណ៍ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

រហូតដល់ម៉ោង ៣រសៀល ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរ និងចាត់ការតាម នីតិវិធី៕

RELATED ARTICLES