Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទប្រពន្ធ បាញ់ប្តី១គ្រាប់ ជាប់ខ្នោះ២

ឆក់ទូរស័ព្ទប្រពន្ធ បាញ់ប្តី១គ្រាប់ ជាប់ខ្នោះ២

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ កើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ទើបធ្វើឱ្យស្ត្រីជាប្រពន្ធខឹង ក៏ចុះពីលើម៉ូតូ ដើរតាមផ្លូវ ស្រាប់តែ រំពេចនោះ មានជនសង្ស័យ២នាក់ ឃើញស្ត្រីរងគ្រោះដើរកាន់ទូរស័ព្ទ ១គ្រឿង ក៏អែបម៉ូតូក្បែរ ប្រុងឆក់ទូរស័ព្ទ តែដោយបុរសជាប្តីឃើញទាន់ ក៏ជិះម៉ូតូស្ទាក់ពីមុខ ជនសង្ស័យ ធ្វើឱ្យជនសង្ស័យខឹង ក៏ដកកាំភ្លើងបាញ់សំដៅបុរសជាប្តី ១គ្រាប់ តែសំណាងល្អគ្រាប់ស្អុយ ទើបភ័យខ្លួន ក៏ជិះម៉ូតូរត់គេចតែរត់មិនរួចត្រូវបានជនរង គ្រោះដេញតាម ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ក្របួចជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ ចំណុចខាងមុខផ្ទះលេខ៣៥៩ ផ្លូវ 87BT ភូមិត្នោតជ្រំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះហេង បូផា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ 35D ផ្លូវ 26BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ចំណែកជន សង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានផ្ទុកសារធាតុញៀន) និងទី២-ឈ្មោះកង សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានផ្ទុកសារធាតុញៀន)។

រីឯសម្ភារៈចាប់យក រួមមាន ម៉ូតូ ចំនួន១គ្រឿង ម៉ាក Mio ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IM-7116 និងកាំភ្លើងខ្លីប្រើហ្គាស់ ចំនួន ១ដើម ម៉ាក GLock ពណ៌ខ្មៅ បង់ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ជាមួយប្តីឈ្មោះម៉ម ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ចេញពីដើរលេងនៅកោះពេជ្រ បំណងត្រឡប់ទៅផ្ទះវិញនៅសង្កាត់បឹងទំពន់ទី២។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ បានកើតមានទំនាស់ពាក្យសម្តីជាមួយប្តី ក៏ខឹងសម្បា បានចុះពីលើម៉ូតូ រួចដើរតាមផ្លូវ ដោយមានកាន់ទូរស័ព្ទដៃ ចំនួន១គ្រឿង ជាប់នឹងដៃផង ចំណែកបុរសជាប្តី បានជិះម៉ូតូតាមពីក្រោយ។

ប្រភពដដែល បន្តថា រំពេចនោះ លេចមុខជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូដឹកគ្នា បានចូលមកអែបក្បែរជនរងគ្រោះ បម្រុងឆក់ទូរស័ព្ទ តែភ្លាមនោះ បុរស ជាប្តីរបស់ជនរងគ្រោះបានឃើញទាន់ ក៏ជិះម៉ូតូទៅស្ទាក់ពីមុខម៉ូតូរបស់ជនសង្ស័យទាំង២នាក់ ធ្វើឱ្យជនសង្ស័យឈ្មោះចាន់ ពិសិដ្ឋ ខឹង ក៏បានដកកាំភ្លើងខ្លីប្រើហ្គាស់ ចេញពីឃ្លុបម៉ូតូផ្នែកខាងមុខ អាមេ ភ្ជង់ រួចបាញ់សំដៅបុរសជាប្តី ១គ្រាប់ ប៉ុន្តែកាំភ្លើងគាំង បាញ់មិនចេញ ទើបជនសង្ស័យទាំង២នាក់ភ័យខ្លួន ក៏បានបន្ថែមល្បឿនម៉ូតូ ជិះគេចខ្លួន តែភ្លាមនោះត្រូវបានបុរសជាប្តីជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ និងបានស្រែកឆោឡោ ឮដល់សមត្ថកិច្ចដែលល្បាតនៅជិតនោះជួយប្រ ដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន រួមទាំងវត្ថុតាង នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ យក មកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES