Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម  ប្រុសស្ទាវរំលោភក្មេងស្រី ជាប់គុក១២ឆ្នាំ

  ប្រុសស្ទាវរំលោភក្មេងស្រី ជាប់គុក១២ឆ្នាំ

ខេត្តក្រចេះ ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ និងត្រូវបានចៅក្រមសាលាដំបូង សម្រេចប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ ចំនួន១២ឆ្នាំ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចហ៊ុន សែន ប្រចាំខេត្តក្រចេះ បានចូលរួមសវនាការ ជាមេធាវីការពារ និងតំ ណាងឱ្យជនរងគ្រោះ (ដើមបណ្តឹងរដ្ឋប្បវេណី) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥១៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តក្រចេះ។

តាមប្រភពពីមេធាវីការពារក្តីឱ្យក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជាលទ្ធផល តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ពីបទរំលោភសេពសន្ថវៈ (ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) ដោយសម្រេច ១-ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ល.ផ.ណ ភេទប្រុស អាយុ១៨ឆ្នាំ ដាក់ពន្ធនាគារ ចំនួន១២ឆ្នាំ ពីបទរំលោភសេពសន្ថវៈ (ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) និង២- បង្គាប់ឱ្យសងសំណងជំងឺចិត្ត ឱ្យដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២០លានរៀល៕

RELATED ARTICLES