Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម  វ៉ៃខ្នោះបុរសស្វីស លួងលោមក្មេងស្រី ថតវីដេអូសិច

  វ៉ៃខ្នោះបុរសស្វីស លួងលោមក្មេងស្រី ថតវីដេអូសិច

ភ្នំពេញ ៖ បុរសជាជនជាតិស្វីសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយអង្គភាពការពារកុមារ CPU ចាប់ឃាត់ខ្លួន និងសង្គ្រោះបានកុមារី ចំនួន៣នាក់ បន្ទាប់ពីក្រុមការងារចម្រុះ បានធ្វើការស៊ើបអង្កេតតាមដាន អស់រយៈពេល២ខែ ទៅលើករណីបៀតបៀនផ្លូវភេទលើកុមារ។ប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិស្វីស នេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

យោងតាមប្រភពពីអង្គភាពការពារកុមារ CPU បានឱ្យដឹងថា នៅចន្លោះពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញបាន អនុវត្តដីកាឆែកឆេរលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភ័ស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ កាមេរ៉ា កុំព្យូទ័រយួរដៃ ភ្លើងបញ្ចាំងធុនធ្ងន់ ទឹករំអិល និង សារធាតុបំប៉នកម្លាំង។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU បានបញ្ជាក់ប្រាប់ថា ភ័ស្តុតាងដែលត្រូវបានរកឃើញ គឺគួរឱ្យបារម្ភ ហើយបង្ហាញថាជន សង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាពនិងងវីដេអូអាសអាភាសលើកុមារ។ អំពើផលិតនិងចែកចាយ រូបភាពនិងវីដេអូអាសអាភាសលើកុមារ គឺជាបទល្មើសមួយដ៏គួរឱ្យស្អប់ខ្ពើម និងមានផលប៉ះពាល់យ៉ាងខ្លាំងទូទាំងពិភពលោក និងក្នុងតំបន់។

លោក James McCabe បានបន្តថា «ក្នុងរយៈពេល១០ឆ្នាំ នៃកិច្ចប្រតិបត្តិការរបស់យើង នេះគឺជាលើកទី១ ដែលអង្គភាពការពារកុមារ CPU ជួបប្រទះជាមួយ ការរៀបចំដោយមានជំនាញបែបនេះ ពីជនសង្ស័យ។ ភាពជោគជ័យក្នុងកិច្ចប្រតិបត្តិការនេះ គឺគួរឱ្យកោតសរសើរយ៉ាងខ្លាំងដល់មន្ត្រីនគរបាលជាតិកម្ពុជាដែល បានឆ្លើយតបដោយសមស្រប និងទាន់ពេលវេលា ដើម្បីបង្ការបទល្មើសនេះកុំឱ្យបន្ត និងសង្គ្រោះកុមារដែលពាក់ព័ន្ធ»។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ CPU បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ លោកជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានី ភ្នំពេញ ចំពោះការដឹកនាំក្នុងកិច្ចប្រ តិបត្តិការស៊ើបអង្កេតមួយនេះ។ ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ដល់មហាជនថា ការស៊ើបអង្កេតនេះ នឹងបន្តរហូតដល់ដំណាក់កាលដែលយើង បានកំណត់មុខ សញ្ញាបុគ្គលដែលពាក់ព័ន្ធគ្រប់ទាំងអស់។ ក្រុមការងារចម្រុះ កំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយយើងនឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាគេកំពុងនៅក្នុងប្រទេសណាឡើយ…”។គួរបញ្ជាក់ថា ក្រុមការងារចម្រុះ FOXTROT23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃនាយក ដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារ កុមារ CPU ដើម្បីដំណើរការស៊ើប អង្កេតទៅលើសេចក្តីរាយការណ៍អំពីអំពើបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីដេអូអាសអាភាពលើកុមារ។ ហើយករណីនេះ គឺស្ថិតក្នុង ចំណោមករណីដែលធំបំផុតសម្រាប់ អង្គភាពការពារកុមារ CPU ក្នុងរយៈពេល ១០ឆ្នាំ នៃកិច្ច ប្រតិបត្តិការ៕

RELATED ARTICLES