Monday, October 21, 2024

ខឹងពូកែឌឺ ចាប់អារក

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់អារកយុជនជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដោយចោទថា ជនរងគ្រោះពូកែឌឺ និងចេះតែមើលងាយមើលថោកខ្លួនអត់ឈប់ ទីបំផុតត្រូវកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។ការចាប់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ត្រង់ កែង ផ្លូវឡើងផ្លូវល្បឿនលឿន ស្ថិតភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះសង ធិន្នា អាយុ១៩ឆ្នាំ មុខរបរកម្មកអូសខ្សែកាប។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ាង ភីឡាយ អាយុ២០ឆ្នាំ មុខរបរដឹកជញ្ជូនអាហារ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះសង ធិន្នា បានធ្វើសកម្មភាពប្រើកាំបិតផ្លែឡាម អារកជនរងគ្រោះឈ្មោះម៉ាង ភីឡាយ នៅត្រង់ចំណុចផ្លូវបេតុងចូល ទៅវត្តជោតញ្ញាណ ហៅវត្តលើ មុខហាងមីហឹរ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បណ្តាលឱ្យរង របួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកជនដៃដល់ ក្រោយ ធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។ រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ទើបត្រូវបានកម្លាំងជំនាញ អាវុធហត្ថ ចាប់ឃាត់ខ្លួនបាន នាំយកមកសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង កាំបិតផ្លែឡាម ១ដើម ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម ភាពអារកប៉ងសម្លាប់ជនរងគ្រោះប្រាកដមែន ហើយមូលហេតុគឺដោយសារខឹងជនរងគ្រោះចេះតែប្រើពាក្យ ឌឺដង មាក់ងាយមកលើខ្លួនមិនឈប់។

ជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES