Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងមិនឱ្យទាក់ទងប្អូនស្រី កាប់២ដាវ ដាច់ដៃ

ខឹងមិនឱ្យទាក់ទងប្អូនស្រី កាប់២ដាវ ដាច់ដៃ

ភ្នំពេញ ៖ យុវជន ១ក្រុម បានលើកគ្នាមករកមុខយុវជនម្នាក់ ដើម្បីនិយាយរឿងទាក់ទងជាមួយ នឹងប្អូនស្រី របស់គេ លុះមកដល់ក៏ត្រូវភាគីម្ខាងទៀត ប្រដាប់ដោយដាវកាំបិត បានព្រួតកាប់ទៅលើយុវជនម្នាក់ ចំនួន២ដាវ បណ្តាលឱ្យដាច់កដៃ និងរយះស្មាយ៉ាងធ្ងន់ រួចកនាំគ្នារត់គេចខ្លួនបាត់អស់ លុះក្រោយមក ត្រូវបានសមត្ថ កិច្ចស្រាវជ្រាវបង្ក្រាបបាន ចំនួន៣នាក់ (ស្រី១) នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់ វេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហួត ម៉េងហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។  ទី២-ឈ្មោះនៅ សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង ទី៣ -ឈ្មោះយ៉ូប៉ុន ច័ន្ទសុធីប ភេទស្រី អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ។  ចំណែកជនរងគ្រោះ មានឈ្មោះសុខេន សៀកម៉ីង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះមានគ្នា ១៥នាក់ ចេញពីខណ្ឌកំបូល មករកគ្នីគ្នាម្ខាងទៀត ដែលទាក់ទងជាមួយប្អូនស្រីខ្លួន ដើម្បី និយាយគ្នាបញ្ចប់រឿងជម្លោះគ្នា នៅក្នុងសាលារៀនកំបូល។ លុះមកដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែត្រូវក្រុមជនសង្ស័យដែលមានគ្នាប្រហែល៩នាក់ ប្រដាប់ ដោយដាវច្នៃ ២ដើម និងកាំបិតប៉័ងតោ ១ដើម បានដេញកាប់ប្រហារមកលើជនរងគ្រោះ បណ្តាលឱ្យរងរបួស ធ្ងន់  (ដាច់កដៃខាងឆ្វេង និងរយះស្មាខាងក្រោយផ្នែកខាងឆ្វេង) រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់។

ប្រភពដដែល បន្តថា ក្រោយពីមានករណីខាងលើ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍ សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងនគរបាលផ្នែក សហការជាមួយប៉ុស្តិ៍ ចុះតាមដាន ស្រាវជ្រាវស្វែងរកជនសង្ស័យ។

រហូតមកដល់វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃអធិការខណ្ឌ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ខាងលើ នាំយកទៅសាកសួរ។ជនសង្ស័យទាំង៣នាក់ខាងលើ  ត្រូវបានកម្លាំងនគរបាលនៃអធិការខណ្ឌ សាកសួរដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES