Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុស៥ បង្អកស្រាក្មេងស្រី១ស្រវឹង ដឹកចូលផ្ទះ សំណាក់ ចាប់រំលោភបូក

ប្រុស៥ បង្អកស្រាក្មេងស្រី១ស្រវឹង ដឹកចូលផ្ទះ សំណាក់ ចាប់រំលោភបូក

ខេត្តកណ្តាល ៖ ក្មេងស្ទាវឈាមរាវ ១ក្រុម បានល្បួងនាំក្មេងស្រីម្នាក់ ទៅដើរលេង រួចចូលហាងផឹកស៊ី បង្អក ស្រាក្មេងស្រីរហូតស្រវឹងបាត់បង់ស្មារតី រួចដឹកចូលផ្ទះសំណាក់ នាំគ្នាធ្វើសកម្មភាពចាប់រំលោភបូកលើក្មេង ស្រីរងគ្រោះ បានសម្រេចទាំង៥នាក់។ លុះ៥ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យ បានចំនួន ២នាក់ ខណៈបក្ខពួក ២នាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់អស់។

ករណីក្មេងស្ទាវ ៥នាក់ បង្អកស្រា ចាប់រំលោភបូកក្មេងស្រីម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង ៥០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ (មិនចាំឈ្មោះ) បន្ទប់១០៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ទើប សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ក្មេងស្រីរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវចាប់រំលោភបូកនោះ មានអាយុ១៣ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១) មុខរបរសិស្សថ្នាក់ទី៥ មានលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកក្រុមក្មេងស្ទាវដែលជាជនសង្ស័យទាំង៥នាក់ រួមមាន ទី១-ឈ្មោះម៉ន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះពិន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ រីឯបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរង គ្រោះ និងមិត្តភក្តិ សរុបមានគ្នា ៨នាក់ ស្រី២នាក់ នៅក្នុងនោះក៏មានជនសង្ស័យ៥នាក់ខាងលើផងដែរ បាន ណាត់គ្នាមកអង្គុយលេងនៅសួនច្បារមាត់ស្ទឹង ដើមមៀន បន្ទាប់មក អ្នកទាំង ៨នាក់ បានបបួលគ្នាទៅផឹក ស៊ីនៅហាងមួយកន្លែង មានឈ្មោះប្រាសាទ ស្ថិតនៅខណ្ឌបឹងកេងកង ដោយពេលនោះ ក្រុមជនសង្ស័យ បាននាំគ្នាបង្អកស្រាក្មេងស្រីរងគ្រោះ រហូតដល់ស្រវឹងឡើងទន់ខ្លួន បាត់បង់ស្មារតី។ លុះផឹកដល់វេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃដដែល ទើបនាំគ្នាឈប់ផឹក ហើយក្រុមជនសង្ស័យ បានដឹកក្មេងស្រីរងគ្រោះ ដែល មានសភាពស្រវឹងទន់ខ្លួន (លែងដឹងខ្លួន) ចេញពីហាង ដើររកផ្ទះសំណាក់ ដើម្បីដេក។ នៅពេលជិះដល់ផ្ទះសំណាក់មួយ មិនចាំឈ្មោះ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏បានជួលបន្ទប់ ចំនួន២ ដេក ដោយមិត្តភក្តិស្រីម្នាក់ ដេកជាមួយបុរសម្នាក់ ជាសង្សារ  រីឯជនរងគ្រោះ បាន ដេកបន្ទប់លេខ១០៩ ជាមួយជនសង្ស័យ ទាំង៥នាក់ ខាងលើ។

ប្រភពដដែល បន្តថា បន្ទាប់មក ជនសង្ស័យទាំង៥នាក់ បាននាំគ្នាធ្វើសកម្មភាពចាប់រំលោភបូកលើ ក្មេង ស្រីរងគ្រោះ រហូតបានសម្រេចគ្រប់ៗគ្នា។ លុះព្រឹកឡើង បាននាំគ្នាជិះគេចខ្លួន បាត់អស់ទៅ។ ចំណែក ក្មេងស្រីរងគ្រោះ បានត្រឡប់ទៅផ្ទះវិញ និងបានប្រាប់រឿងនេះ ឱ្យឪពុកម្តាយបានដឹង។

លុះមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយទទួលបានពាក្យបណ្តឹងពីឪពុក ជនរងគ្រោះនគរ បាលក្រុង តាខ្មៅ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យកមកសាកសួរ ចំណែកបក្ខពួក ៣នាក់ទៀត បាននាំគ្នារត់គេចអស់ទៅហើយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានផឹកស្រាស្រវឹ ងហើយ នាំគ្នារួមភេទជាមួយក្មេងស្រីរងគ្រោះខាងលើ បានសម្រេចម្នាក់ម្តងៗទាំង៥នាក់ ប្រាកដមែន តែមិនបានចាប់ រំលោភនោះទេ។

ជនសង្ស័យ ទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES