Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែលក់កូនស្រីដាក់ខែ ឱ្យប្រុសស្វីស ១ខែ ១៥០ដុល្លារ រួមភេទ ១៦ដង

ម៉ែលក់កូនស្រីដាក់ខែ ឱ្យប្រុសស្វីស ១ខែ ១៥០ដុល្លារ រួមភេទ ១៦ដង

ភ្នំពេញ ៖ បុរសវ័យចំណាស់ ជាជនបរទេសម្នាក់ បានលួងលោមទាក់ទងស្ត្រីម្នាក់ ឱ្យនាំកូនស្រីជាអនីតិជន យកមកបម្រើផ្លូវភេទឱ្យខ្លួន ក្នុង១សប្តាហ៍ ៤ដង ដោយផ្តល់ប្រាក់ខែ ជូនស្ត្រីជាម្តាយ ១៥០ដុល្លារ ក្នុង១ខែ លុះរឿងរ៉ាវបែកធ្លាយ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងជនបរទេស និងស្ត្រីជាម្តាយ នាំយកទៅចាត់ការ តាមច្បាប់។

ករណីទិញ-លក់ពេស្យាចារកុមារី ដាក់ខែនេះ បានកើតឡើង មួយរយៈមកហើយ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យទិញពេស្យាចារកុមារ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ស្ទេហ្វាន  វើរណឺរ (Stephan Werner) ជនជាតិស្វីស អាយុ៥៨ឆ្នាំ ជាភ្ញៀវទេសចរ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានកម្លាំងនគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន បញ្ជូនទៅសាលា ដំបូងរាជ ធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីទិញពេស្យាចារកុមារី។

តាមប្រភពព័ត៌មានឱ្យដឹងថា ការទិញ-លក់ពេស្យាចារកុមារនេះ គឺម្តាយជនរងគ្រោះផ្ទាល់តែម្តង បានលក់ កូនរបស់ខ្លួន ឱ្យទៅជនបរទេសខាងលើ ក្នុងតម្លៃ មួយខែ ១៥០ដុល្លារ ហើយក្នុងមួយសប្តាហ៍ តម្រូវឱ្យយក កុមារីនោះ ទៅជួបជនបរទេស ៣ទៅ៤ដង ដើម្បីឲ្យជនបរទេសនោះ រួមភេទ។ ចំណែកជនបរទេសនេះ ក៏បានទិញសម្ភារៈប្រើប្រាស់បន្តិចបន្តួច ឱ្យម្តាយកុមាររងគ្រោះបន្ថែមទៀតផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំយកទៅសាកសួរ រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី។ ចំណែកកុមារីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនី តិសម្បទារាជ ធានីភ្នំពេញ។

អំពើទិញ-លក់ពេស្យាចារកុមារ ជាបទល្មើសធ្ងន់បំផុត រំលោភបំពានលើសិទ្ធិកុមារ ហើយអំពើប្រព្រឹត្តដោយ ជនបរទេសនេះ គឺម្តាយជនរងគ្រោះផ្ទាល់ បានលក់កូនស្រីរបស់ខ្លួន ឱ្យទៅជនបរទេស រួមភេទ ដោយពុំបាន គិតអំពីគុណធម៌ក្នុងនាមជាម្តាយសោះ៕

RELATED ARTICLES