វៀតណាម៖ នាវាមុជទឹកដែល ផលិតឡើង ដោយប្រទេសរុស្ស៊ីទី៦ គ្រឿងដែលរដ្ឋាភិបាល វៀតណាម បានបញ្ជា ទិញបានមកដល់កំពុងផែ Cam Ranh ក្នុង ខេត្តភាគ កណ្តាល ប្រទេស Khanh Hoa កាលពីថ្ងៃសុក្រ បន្ទាប់ ពីបានធ្វើ ដំណើរអស់រយៈ ពេល៤០ថ្ងៃពីរុស្ស៊ី ។
របាយការណ៍របស់ ទីភ្នាក់ ងារព័ត៌មានរដ្ឋផ្សាយ ថាបន្ទាប់ចូលឈូង សមុទ្រ Cam Ranh នាវាច្បាំង Rolldock Storm នឹងចូលកំពង់ផែក្នុង អំឡុងពេល ពីរបីថ្ងៃ ក្រោយដើម្បី រង់ចាំអ្នកជំនាញ ដើម្បីអូស ចូលកំពង់ យោធា Cam Ranh ។
កាលពីដើមឆ្នាំ ២០១៤និង២០១៥ រុស្ស៊ីបានបញ្ជូន នាវាមុជទឹក ស្រដៀងគ្នា នេះចំនួន៤ គ្រឿង មកប្រគល់ ឲ្យវៀតណាមតាមការ បញ្ជាទិញ រួចមកហើយ ដែលនាវា ទាំងនោះ រួមមាននាវា HG-182 Hanoi, HQ-183 Ho Chi Minh City, HQ-184 Hai Phong និង HQ-185 Khanh Hoa ។
គួរបញ្ជាក់ថា នាវាមុជទឹក នេះមានចំណុះ ៣.០០០ទៅ ៣.៩៥០តោន មាន បណ្តោយជិត៧៤ម៉ែត្រ អាចប្រតិបត្តិ ការនូវជម្រៅទឹកជាមធ្យម២៤០ ម៉ែត្រនិង ជម្រៅទឹក អតិបរមា ៣០០ម៉ែត្រ និងអាច ប្រតិបត្តិការក្នុង រយៈចម្ងាយ ៦.០០០ទៅ៧.៥០០ម៉ាយ សមុទ្រក្នុងរយៈពេល៤៥ថ្ងៃ ជាមួយនិង ការផ្ទុកយានិ ក៥២នាក់។