ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានឡើងជិះម៉ូតូកង់បី ១គ្រឿង ចេញពីផ្ទះបាត់ រួចមិនឃើញវិលត្រឡប់មកផ្ទះវិញ ទោះជាក្រុមគ្រួសារព្យាយាមទាក់ទងតាមទូរស័ព្ទយ៉ាងណាក៏មិនចូល ជាហេតុធ្វើឱ្យបុរសជាឪពុក មានការព្រួយ បារម្ភពីសុវត្ថិភាពកូនស្រី ក៏បានមកដាក់ពាក្យបណ្តឹងដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច ជួយតាមរកកូនស្រីត្រ ឡប់មកវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះគឹម វង្សស៊ូ អាយុ១៥ឆ្នាំ មានលំនៅក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកយុវតីខាងលើ បានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច ឱ្យជួយស្វែងរកកូនស្រីរបស់គាត់ ឈ្មោះគឹម វង្សស៊ូ អាយុ១៥ឆ្នាំ ដែលបានចេញពីផ្ទះ ដោយមិនដឹងមូលហេតុ។
តាមការបញ្ជាក់ពីបុរសជាឪពុក មុនពេលបាត់ខ្លួន កូនស្រីរបស់គាត់ បានឡើងជិះម៉ូតូកង់បី ១គ្រឿង ចេញពីផ្ទះ ដោយមិនដឹងថាមានគោលដៅទៅណាឡើយ ហើយក៏មិនឃើញត្រឡប់មកផ្ទះវិញនោះទេ។
ជាមួយនេះ បុរសជាឪពុកយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបាន ឃើញក្មេងស្រីដូច មានភិនភាគក្នុងរូបថតនេះ សូមជួយទាក់ទងផ្តល់ដំណឹងដល់ពួកគាត់ជាអាណព្យាបាល តាមរយៈលេខទូរស័ព្ទ ០១៦ ២០០ ៩៥៨ និង០៩៧ ៦៥ ៦៥ ១០៧ ឬទាក់ទងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ តាមរយៈលេខ ទូរស័ព្ទ ០៧៧ ២៤ ៥១ ៥១ ដោយក្តីអនុគ្រោះ៕