Tuesday, December 24, 2024
Homeប្លែកៗបុរស​លិង្គវែង​ជិត​កន្លះ​ម៉ែត្រ ពេទ្យ​ពិនិត្យ​ឃើញមូល​ហេតុ

បុរស​លិង្គវែង​ជិត​កន្លះ​ម៉ែត្រ ពេទ្យ​ពិនិត្យ​ឃើញមូល​ហេតុ

បុរសម្នាក់ដែលជាប់ឯកទគ្គកម្មប្រដាប់ភេទ(លិង្គ)ធំវែងជាងគេបំផុតលើលោក មាន លិង្គធំវែង​ហួសជង្គង់ប្រវែងជិតកន្លះម៉ែត្រ (៤៨ ស.ម)នោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញពិនិត្យ ឃើញពី​មូលហេតុពិតប្រាកដថា ពុំមែនវែង បែបនេះពីធម្មជាតិទេ គឺបុរសនោះបានព្យាយាម ធ្វើឱ្យលិង្គ​របស់ខ្លួនវែងតាំងពីនៅយុវវ័យ ហើយ សព្វថ្ងៃគាត់មានអាយុ៥៤ឆ្នាំហើយ។

យោងតាមបណ្តាញព័ត៌មាន ទហេ ន្សុ របស់ប្រទេសអង់គ្លេសចេញផ្សាយ កាលពីថ្ងៃ ទី២០ ខែ​មករា ឆ្នាំ២០១៧ បានឱ្យដឹងថា បុរស ដែលមានលិង្គវែងជាងគេលើពិភពលោកនោះ មាន​ឈ្មោះរ៉ូបឺរតូអេស្គីវេលកាប្រេរ៉ា (ប្រៀរេតៀ សែឆ៉ិវលេ ជាបររោ) អាយុ៥៤ឆ្នាំ ជនជាតិ ម៉ិកស៊ិក​រស់នៅ​ក្រុងសាន់ទីលឡូ (Saltillo) ប្រទេសមិក៉ិស៊ិកូ(ខេំចិៀ)។

ប្រភពដដែលបានឱ្យដឹងថា កាលពីឆ្នាំ ២០១៥ បុរសរូបនេះ ត្រូវបានគេចាត់ទុកថា ជាបុរសមាន​ប្រដាប់​ភេទ(លិង្គ)ធំវែងជាងគេ បំផុតនៅលើពិភពលោក បន្ទាប់ពីគាត់បានបង្ហាញ ក្នុងវីដេអូ នូវខ្នាតអវយវៈភេទរបស់គាត់ ដែល វាស់ទៅមានប្រវែង១៨,៩អ៊ិញ (៤៨ស.ម) ដោយបំបែក​ឯកទគ្គកម្មពីតារាសម្តែងអាមេរិក ឈ្មោះចូណាហ៍ ហ្វាលខុន (ន្ញៀហា ធាលចៀន) ដែលមាន​លិង្គប្រវែង៩,៥អ៊ីញ (២៤ស.ម) ពេលទន់ធម្មតានិង១៣,៥អ៊ីញ (៣៤,២៩ស.ម) ពេលងើបរឹង។

លោករ៉ូបឺរតូ អេស្គីវេល កាប្រេរ៉ា បាន ប្រាប់ទូរទស្សន៍ ពារចរៀថត ថា “ខ្ញុំល្បីឈ្មោះ ពីព្រោះខ្ញុំ​មាន​លិង្គធំជាងគេនៅលើពិភពលោក។ ខ្ញុំសប្បាយចិត្តចំពោះប្រដាប់ភេទរបស់ខ្ញុំ ខ្ញុំដឹង ថា គ្មាន​នរណាមានអ្នកណាមានប្រដាប់ភេទ ទំហំដូចខ្ញុំទេ។ ខ្ញុំចង់ជាប់ក្នុងសៀវភៅកំណត់ ត្រាពិភព​លោកលោកហ្គីនណេសប៊ុក (Guin- ness Book Of Record) ប៉ុន្តែពួកគេមិនព្រម ទទួលស្គាល់កំណត់ត្រានេះ”។

ប្រភពដដែលបានឱ្យដឹងបន្តថា ទោះជា យ៉ាងណា ក្រុមគ្រូពេទ្យបានជំរុញឱ្យបុរសលិង្គ វែងរូបនេះ ពិចារណាក្នុងការវះកាត់បន្ថយទំហំ ខ្នាតលិង្គរបស់គាត់ ឱ្យដូចបុរសធម្មតាទូទៅ វិញដែរ តែគាត់បានបដិសេធ ព្រោះគាត់ចង់ ជាប់ឯកទគ្គកម្មជាបុរសលិង្គធំ និងវែងជាងគេ លើពិភពលោក។

លោកវេជ្ជបណ្ឌិតចេស៊ុល ដេវីដ សាឡាហ្សារហ្គនសាលេស (Gonzalez) បានិយាយ ថា “យើងធ្លាប់បានណែនាំគាត់ថា លោករ៉ូបឺរតូ រឿងល្អសម្រាប់លោក គឺវេជ្ជបណ្ឌិតអាចធ្វើឱ្យ លិង្គរបស់លោកមានទំហំខ្នាត និងរូបរាងដូច ធម្មតាដោយគ្មានការឈឺចាប់ ដើម្បីឱ្យលោក អាចរួមភេទ និងមានកូនបាន។ ប៉ុន្តែគាត់មិន យល់ព្រមគាត់គិតតែចង់ជាប់ឈ្មោះជាបុរស មានលិង្គធំជាងគេលើពិភពលោក”។

លោកវេជ្ជបណ្ឌិត បានបន្តថា “ក្នុងវប្បធម៌ ឡាតាំង មានជំនឿថា អ្នកដែលមានលិង្គធំ គឺ បង្ហាញពីថាមពលអំណាច។ ទំនងជាដោយសារ ជំនឿបែបនេះហើយ ទើបធ្វើឱ្យគាត់ខុសប្លែក ពីមនុស្សទូទៅ និងធ្វើឱ្យគាត់មានអារម្មណ៍ ពិសេសលើសគេឯង”។

ប្រភពខាងលើបានឱ្យដឹងទៀតថា កាល ពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតជំនាញ ទើបតែបាន ធ្វើការពិនិត្យតាមរយៈម៉ាស៊ីនស្កេន (CT ស្កេន) ទៅលើប្រដាប់ភេទ (លិង្គ) របស់លោករ៉ូបឺរតូ អេស្គីវេល កាប្រេរ៉ា និងបានរកឃើញថា តាម ពិតលិង្គរបស់គាត់មានខ្នាតធម្មតាត្រឹមតែ ៦,៧ អ៊ិញ (១៧ស.ម) ប៉ុណ្ណោះ រីឯផ្នែកដែលលើស ឃើញមានប្រវែងដល់ទៅជិតកន្លះម៉ែត្រនោះ ជាស្បែកគ្របក្បាលលិង្គ និងសាច់ដុះបន្ថែម ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា មូលហេតុ នេះហើយដែលខាងសៀវភៅកំណត់ត្រាពិភព-លោកហ្គីនណេសប៊ុក មិនទទួលស្គាល់ចុះក្នុង កំណត់ត្រាពិភពលោក ព្រោះតែលិង្គធំវែងរបស់ លោករ៉ូបឺរតូ ពុំមែនកើតពីធម្មជាតិ ពោលគឺ គាត់ព្យាយាមធ្វើឱ្យខ្នាតប្រដាប់ភេទរបស់គាត់ ធំវែង ដោយការប្រើក្រណាត់រុំជុំវិញលិង្គរបស់ គាត់ហើយចងបន្តោងដោយដុំទម្ងន់ម៉្យាង តាំង ពីសម័យយុវវ័យមកម៉្លេះ រហូតដល់ស្បែកស្រោប ក្បាលលិង្គរបស់គាត់យឺតយារវែងដល់ហួស ក្បាលជង្គង់បែបនេះ។

ទោះបីវេជ្ជបណ្ឌិតណែនាំឱ្យវះកាត់លិង្គ ឱ្យតូចធម្មតាវិញ ព្រោះទុកបែបនេះប្រឈម បញ្ហា​សុខភាព តែលោករ៉ូបឺរតូមិនយល់ព្រម ទេ គឺលោកចង់ទុកឱ្យវាមានស្ថានភាពបែបនេះ ទោះ​បីមិនអាចរួមភេទបាន និងពិបាកក្នុងជីវភាពរស់នៅ រួមទាំងការដើរស្លៀកពាក់ និង ធ្វើការងារ​ផ្សេងក៏ដោយ។

លោករ៉ូបឺរតូ អេស្គីវេល កាប្រេរ៉ា បានឱ្យ ដឹងបន្ថែមថា លោកធ្លាប់បានបរាជ័យក្នុងការ រួមភេទ​ចំនួន​២ដង ដោយលើកទី១ នារីម្នាក់ បានរុញគាត់ចេញភ្លែតនៅពេលឃើញប្រដាប់ ភេទដ៏ធំវែង​របស់លោកភ្លាម។ លុះលើកទី២ គាត់ប៉ុនប៉ងរួមភេទជាមួយនារីម្នាក់ផ្សេងទៀត តែមិនបាន​សម្រេច ពីព្រោះនាងស្រែកថាឈឺ រួចក៏រត់គេចពីលោកភ្លាម។ ចំណែកការដាក់ពាក្យចូលធ្វើការ​ក៏បរាជ័យ ដោយក្រុមហ៊ុន នានាមិនទទួលយកគាត់ឱ្យធ្វើការ។ ពោលគឺ ដោយសារប្រដាប់​ភេទរបស់គាត់ ធ្វើឱ្យគាត់ ក្លាយជាមនុស្សបាត់បង់សមត្ថភាព និងខូចកាយ សម្បទា សូម្បីស្លៀក​ពាក់ឯកសណ្ឋានក៏មិនកើត ព្រោះលិង្គរបស់គាត់ធ្លាក់ស្តោកដល់ក្រោមជង្គង់ ពេលដើរក៏ពិបាក​ដូច​គេកើតបូសក្រលៀន ទើប ចុងក្រោយរដ្ឋាភិបាល បានទទួលស្គាល់គាត់ជា មនុស្សបាត់បង់​សមត្ថភាពការងារ ហើយបាន ផ្តល់ជំនួយសេដ្ឋកិច្ចដល់គាត់សម្រាប់ចិញ្ចឹម ជីវិតរៀងរាល់៤​ខែម្តង តែគាត់បញ្ជាក់ថា ជំនួយ ទាំងនោះមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំ ថ្ងៃរបស់គាត់​នោះ​ទេ…”៕ ខៀវទុំ

 

RELATED ARTICLES