Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតបើកឡានបុករះ បើករត់ផ្អើលភ្នំពេញ

 ស្រីស្អាតបើកឡានបុករះ បើករត់ផ្អើលភ្នំពេញ

ភ្នំពេញ ៖ នារីម្នាក់ បានបើករថយន្តស៊េរីទំនើប មួយគ្រឿង រេចង្កូតទៅបុកស្តូបវីរជន នៅចំណុចរង្វង់ មូលវិមាន ឯករាជ្យ រួចបន្តបើករត់គេចពីវិមានឯករាជ្យ រហូតដល់ស្តុបបូកគោ ហើយបានបុករះម៉ូតូ និងរថយន្តពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់ បើកបរ រថយន្តស៊េរីទំនើប ម៉ាក ឡង់រ៉ូវើរ DEFENDER ពណ៌ខ្មៅ ស្លាកលេខ កម្ពុជាCSL.9889 បានបើកទៅបុក ស្តូបវីរជន ខាងត្បូងវិមានឯករាជ្យ បណ្ដាលឱ្យខូចខាត អស់ចំនួន២ស្តូ រួចបើករត់គេចទៅទិសខាងកើតតែម្ដង។ ភ្លាមៗនោះ មានពលរដ្ឋមួយរូប ដោយមានទឹកចិត្តស្រលាញ់ជាតិ បានដេញតាមឃាត់រថយន្តបង្កហេតុ ប៉ុន្តែរថយន្តបង្កហេតុ បែរជាបុកពលរដ្ឋរូបនោះ បណ្ដាលឱ្យរបួស។

ប្រភពដដែល បន្តថា បន្ទាប់មក រថយន្តបង្កហេតុ បានបន្តបើករត់ឆ្លងកាត់វិថីសម្តេចសុធារស រួចជ្រុលទៅ បុក ម៉ូតូ ១គ្រឿងទៀត តែសំណាងល្អ ម្ចាស់ម៉ូតូបានខ្លួនដឹងមុន លោតចេញទាន់ពេល។ បន្ទាប់មក ម្ចាស់ ម៉ូតូនោះ បានបើកម៉ូតូតាមពីក្រោយ តែរថយន្តនោះបើកលឿន មិនព្រមឈប់នោះទេ។

ប្រភពដដែល បន្តទៀតថា ក្រោយមក រថយន្តបង្កហេតុ បានបើកឆ្លងវិថីម៉ៅសេទុង រហូតដល់ស្តុបបន្ទាយស្លឹក រួចបត់ចូលទៅផ្លូវក្នុង ស្រាប់តែចេញមកវិញតាមផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ទិសខាងត្បូង ក្នុងល្បឿនលឿន ដូចហោះ។ លុះមកដល់ស្តុបបូកគោ ក៏មានរថយន្តស្ទួចធំមួយគ្រឿង កំពុងតែបត់ឆ្លងផ្លូវ ស្រាប់តែរ ថយន្តបង្ក ហេតុ បានបុកចំធុងប្រេង ពេញទំហឹងតែម្ដង បណ្តាលឲ្យហូរប្រេងពេញផ្លូវ ចំណែករថយន្តបង្កហេតុ ខូចខាត ផ្នែកខាងមុខ ទៅលែងរួចតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះ បានចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួននារីជាម្ចាស់រថយន្ត បង្កហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ។ ករណីនេះ ភាគីម្ចាស់ រថយន្តបង្កហេតុ បានផ្តល់សំណងទៅភាគីម៉ូតូរងគ្រោះ ដើម្បីបញ្ចប់រឿង។ ចំណែករថយន្តបង្កហេតុ ត្រូវបាន សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ ចាំម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយតាមនីតិវិធី នៅពេលក្រោយ៕

RELATED ARTICLES