Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសុំលុយម៉ែមិនបាន កូនចងក

សុំលុយម៉ែមិនបាន កូនចងក

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ គ្រាន់តែតូចចិត្តសុំលុយបងប្អូន និងម្តាយ មិនបានតាមបំណង ក៏គិតខ្លី ចងក បញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ទឹកក្នុងផ្ទះ ស្ថិតក្នុង ភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ។

បុរសដែលចងកបញ្ចប់ជីវិត មានឈ្មោះហុក ហុងសេង អាយុ២៨ឆ្នាំ មានលំនៅ ភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានមកសុំលុយពីបងប្អូន និងម្តាយ យកទៅចាយវាយ តែមិនបាន ដោយម្តាយបានប្រាប់ថា អត់មានលុយទេ។ ស្រាប់តែមួយសន្ទុះក្រោយមក ប្រទះឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹក ស្លាប់បាត់តែម្តង បង្កឱ្យមានការ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជា ស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែនីឡុង ចងកជាប់នឹងធ្នឹមបន្ទប់ទឹកក្នុងផ្ទះ។ មូលហេតុ សង្ស័យ អាចបណ្តាលមកពីអន់ចិត្តសុំលុយបងប្អូននិងម្តាយមិន បាន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES