Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុករទេះអេតចាយ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់

ឡានបុករទេះអេតចាយ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ បានបើកម៉ូតូសណ្តោងរទេះ ចេញពីផ្ទះ បំណងទៅដើររើសអេតចាយ នៅភ្នំពេញ ស្រាប់តែអកុសល ធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ជួបគ្រោះអកុសល ត្រូវរថយន្ត ១គ្រឿង បើកបុកពីក្រោយ ធ្វើឱ្យខ្ទាតទៅបុកជាមួយនឹងម៉ូតូកង់បី ១គ្រឿងទៀត បណ្តាលឱ្យស្ត្រីជាប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តី រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្ពានលេខ៣ ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តបុកស្លាប់ និងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ប្តីប្រពន្ធទាំងពីរ ប្រកបរបររើសអេតចាយ និងមានលំនៅ ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកបុរសជាអ្នកបើកបររថយន្តបង្កហេតុ មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ក្រោយកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ដឹកអេតចាយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីជើង ទៅត្បូង ស្របទិសគ្នា ពីក្រោយម៉ូតូកង់បីឥណ្ឌា មួយ គ្រឿង បើកបរដោយបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ)។ ខណៈម៉ូតូរ៉ឺម៉ក ធ្វើដំណើរមកដល់ចំណុចស្ពាន លេខ៣ ក៏មានរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-2863 ធ្វើដំណើរស្របទិសគ្នា មកពីក្រោយ ក្នុងល្បឿនលឿនដូចហោះ រួចជ្រូលមកបុកម៉ូតូសណ្តោង រ៉ឺម៉កដឹកអេត ចាយ ពីក្រោយ ពេញទំហឹង ធ្វើឱ្យវិលមួយជុំ រងការខូចស្ទើរទាំងស្រុង រួចជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿងទៀត ខូចខាតមួយកំណាត់ក្រោយ។ ចំណែកស្ត្រីជាប្រពន្ធម្ចាស់រ៉ឺម៉ក បានហោះផ្លោងទៅបុកផ្ទប់ម៉ូតូកង់បី ស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ រីឯបុរសជាប្តី បានហោះផ្លោងធ្លាក់ប្រឡាយទឹក រងរបួសធ្ងន់ សន្លប់ស្តូក ស្តឹង។ ចំណែករថយន្តបង្កហេតុ វិលជាច្រើនជុំ រងការខូចមួយកំណាត់ទាំងស្រុង។

ក្រោយកើតហេតុ ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកជនរងគ្រោះជាម្ចាស់រ៉ឺម៉កត្រូវបាន រថយន្ត សង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ។ ចំណែករថយន្តបង្កហេតុ និងម៉ូតូកង់បី រួមទាំងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។

ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅកាន់លំនៅឋាន ឯភូមិស្វាយអាត់ ក្រោម ឃុំព្រែកតាមាក់ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES