Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្ត្រីប្រធានឥណទានធនាគារ បន្លំឯកសារ ដកលុយ

ឃាត់ខ្លួនស្ត្រីប្រធានឥណទានធនាគារ បន្លំឯកសារ ដកលុយ

ភ្នំពេញ ៖ ស្ត្រីជាប្រធានឥណទានធនាគារម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបន្លំក្លែង ឯកសារ ដកលុយធនាគារ យកមកប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ។តាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី បន្លំឯកសារដកលុយធនាគារ ABA ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន កាលពីវេលា ម៉ោង ២និង០៦នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចធនាគារ ABA សាខាបុរីកីឡា តាមផ្លូវ ១៦៩ កែងផ្លូវ១៣៤ ស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាប្រធាន ឥណទាន ធនាគារ ABA សាខាបុរីកីឡា មានលំនៅ បន្ទប់លេខ១២ជ ជាន់ទី១២ ខុនដូ រ៉ូយ៉ាល់ផាក សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យខាងលើ ពាក់ព័ន្ធករណីបន្លំឯកសារ ដកលុយធនាគារ ABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះគ្រេង សុខជាតា ភេទស្រី អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារ ABA សាខាបុរីកីឡា  ស្នាក់នៅសង្កាត់អូរប្ញស្សីទី៤ ខណ្ឌ៧មករា (តំណាងធនាគារ ABA)។

ចំពោះវត្ថុតាងចាប់យក រួមមាន កិច្ចសន្យាសងប្រាក់ ៩០ ៣៧៦,៩៤ចំនួន១សន្លឹក  (ថតចម្លង) ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២៣ លិខិតទទួលស្គាល់ប្រាក់ដែលដកប្រាក់ពីធនាគារ ១សន្លឹក (ថតចម្លង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ របាយការណ៍គណនេយ្យ ចំនួន៥សន្លឹក (ថតចម្លង)។ រីឯសម្ភារបាត់បង់ ៖ ប្រាក់ចំនួន ២៧០ ៣៧៦,៩៤ (ម្ភៃប្រាំពីម៉ឺន បីរយចិត្តសិបប្រាំមួយនិងកៅបួនសេន)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES