Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងថ្លៃ កាប់ប្អូនថ្លៃ១ពូថៅ ខឹងស្រវឹងអុកឡុក គ្រួសារ

បងថ្លៃ កាប់ប្អូនថ្លៃ១ពូថៅ ខឹងស្រវឹងអុកឡុក គ្រួសារ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឱ្យតែផឹកស្រាស្រវឹង តែងបង្ករឿងឈ្លោះប្រកែក និងអុកឡុកក្រុមគ្រួសារជាប្រចាំ លុះចុងក្រោយ បុរសជាបងថ្លៃទ្រាំមិនបាន ក៏ទាញពូថៅកាប់ក្បាលប្អូនថ្លៃ ១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ជាបងថ្លៃ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយក ទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា បងថ្លៃកាប់ប្អូនថ្លៃ ១ពូថៅនេះ បានកើតឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិរំលេចត្នោត ឃុំវល្លិស ស្រុកសំរោងទង។

ជនបង្កដែលកាប់ប្អូនថ្លៃ១ពូថៅរងរបួសធ្ងន់ និងត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះយ៉ែម យ៉ាន ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិរំលេចត្នោត ឃុំវល្លិស ស្រុកសំរោងទង។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ មានឈ្មោះ អ៊ែល សីនា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា កន្លងមក ជនរងគ្រោះជាប្អូនថ្លៃ តែងផឹកស្រាស្រវឹង និងឧស្សាហ៍រករឿងឈ្លោះប្រកែកអុកឡុកក្នុងក្រុមគ្រួសារ ជាញឹកញាប់ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានស៊ីផឹកស្រវឹង រួចអុកឡុកក្រុមគ្រួសារជាថ្មីម្តងទៀត ទាំងវេលាទៀបភ្លឺ ជាហេតុធ្វើឱ្យជនសង្ស័យជាបងថ្លៃ ទ្រាំលែងបាន ក៏បានចេញមកឃាត់ និងធ្វើឱ្យកើតមានជម្លោះពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះ ជនសង្ស័យជា បងថ្លៃ បានស្ទុះទាញពូថៅ កាប់ទៅលើជនរងគ្រោះជាប្អូនថ្លៃ ចំនួន១ពូថៅ ត្រូវចំក្បាលផ្នែកខាងស្តាំបណ្តាល ឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ភ្លាមៗ។

បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះអន្តរាគមន៍ និង ឃាត់ខ្លួនជនដៃដល់ជាបងថ្លៃ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កជាបងថ្លៃ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនិងកាប់ជនរងគ្រោះជាប្អូន ថ្លៃ បណ្តាលឱ្យរងរបួសប្រាដកមែន។ មូលហេតុដោយសារតែខឹងជនរងគ្រោះ បង្ករឿងឈ្លោះប្រកែក អុកឡុក ក្រុមគ្រួសារ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES