Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបខារ៉ាអូខេថ្នាំញៀន ឃាត់ខ្លួន៩១នាក់ ដកហូតថ្នាំញៀន៥គីឡូ

បង្ក្រាបខារ៉ាអូខេថ្នាំញៀន ឃាត់ខ្លួន៩១នាក់ ដកហូតថ្នាំញៀន៥គីឡូ

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នង ការដ្ឋានរាជ ធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ ១កន្លែង ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលបន្លំចែកចាយប្រើ ប្រាស់គ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេស ចំនួន៩១នាក់ និងដកហូតបានថ្នាំ ញៀន ប្រមាណ៥គីឡូក្រាម។

ទីតាំងខារ៉ាអូខេ ដែលមានបម្រើសេវាថ្នាំញៀន និងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប មានយីហោ BOEING និង មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំ ផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់ថា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ រួមមាន កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ BOEING (កណ្តាលសួន) ដែលមានទីតាំងស្ថិត នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនយកមកសាកសួរជនសង្ស័យ ចំនួន៩១នាក់ (ស្រី៣៩នាក់) សុទ្ធសឹងជាជនបរទេស ក្នុងនោះមានជនជាតិចិន វៀតណាម សិង្ហបុរី នេប៉ាល់ និងហ្វីលីពីន។ ចំពោះវត្ថុតាងដែលរកឃើញ រួមមាន សារធាតុញៀន ជាច្រើនប្រភេទ មានទម្ងន់ ប្រមាណ៥គីឡូក្រាម និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសាកសួរ និងធ្វើតេស្តរកសារធាតុ ញៀន លើជនសង្ស័យទាំងអស់ និងស្រាវជ្រាវបង្ក្រាបមេខ្លោងជូញដូរគ្រឿងញៀន និងប្រមូលភ័ស្តុតាងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរ ប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀន ឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែល ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្តារាជ ធានី -ខេត្ត ឱ្យអស់៕

RELATED ARTICLES