Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីវ៉ៃក្បាលប្រពន្ធ ១ប៉ែល ខឹងជេររឿងដើរផឹក

ប្តីវ៉ៃក្បាលប្រពន្ធ ១ប៉ែល ខឹងជេររឿងដើរផឹក

ខេត្តបាត់ដំបង ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប្រចាំ លុះចុងក្រោយ បានផឹកស្រវឹងធ្លាក់ភ្នែក ត្រូវប្រពន្ធ ជេរស្តី ២-៣ម៉ាត់ ស្រាប់តែបុរសជាប្តីច្រឡោតខឹង ស្ទុះទាញប៉ែល មកវាយក្បាលប្រពន្ធ បណ្តាលឱ្យបែក ហូរឈាមស្រោចខ្លួន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ជាប្តី ត្រូវបាន សមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តពោធិ៍រាម នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុក មោងឫស្សី។

ជនបង្កហេតុជាប្តី មានឈ្មោះង៉ាន់ ផៃ អាយុ៤៣ឆ្នាំ  មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមាន ឈ្មោះអែង មេង អាយុ៣៥ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងនៅភូមិកន្សៃយបន្ទាយ ឃុំមោងស្រុកមោង ឫស្សី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសជាប្តីខាងលើ គឺជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹង ជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ បុរសជាប្តី ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងជោក ត្រូវប្រពន្ធជេរស្តី ២-៣ម៉ាត់ ពីរឿងដើរផឹកស្រា មិនជួយធ្វើការរកស៊ី ស្រាប់តែបុរសជាប្តីខឹងសម្បា ស្ទុះទាញប៉ែល (ដងឈើ ផ្លែដែក) វាយ ទៅលើប្រពន្ធ ចំក្បាល បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ ហើយព័ត៌មាននេះត្រូវបានដឹងដល់សមត្ថកិច្ច និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ស្នងការរងផែន ការងារប្រ ឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ លោកវរសេនីឯក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សី បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការ ដ្ឋាននគរបាល កមោងឫស្សី ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាប្តី ឈ្មោះង៉ាន ផៃ បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប៉ែលវាយប្រពន្ធ បណ្តាលឱ្យរងរបួសប្រាកដមែន មូលហេតុដោយសារតែផឹកស្រាស្រវឹង និងខឹងរឿងប្រពន្ធជេរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES