Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាឈាង រ័ត្ន ៖ស្វាមីស្រីអូន ​ម្ចាស់សម្រស់ធម្ម​ជាតិ ចងក បញ្ចប់ជីវិតខ្លួនឯង

ឧកញ៉ាឈាង រ័ត្ន ៖ស្វាមីស្រីអូន ​ម្ចាស់សម្រស់ធម្ម​ជាតិ ចងក បញ្ចប់ជីវិតខ្លួនឯង

ភ្នំពេញ៖ស្វាមីស្រីអូន ម្ចាស់ផលិតផលសម្រស់ធម្មជាតិ លោកឧកញ៉ាឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង នៅ​វេលា​ម៉ោង១៤,៥០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដោយតាមប្រភពថាលោកបានចងក ខ្លួនឯង នៅផ្ទះ​លេខ១៤២ ផ្លូវR12 ស្ថិតក្នុងគម្រោងរ៉ូសវីល បូរីប៉េង ហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមព័តមានបានឲ្យដឹងថាម៉ៅ ស៊ីវន ត្រូវជាប្អូនថ្លៃលោកឧកញ៉ាឈាង រ័ត្ន បានប្រាប់អ្នក​សារព័ត​មានថា​មុនពេលកើតហេតុនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨ និង១០នាទី លោកស្រីនិងក្រុមគ្រួ​សារ​បានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកលោកឧកញ៉ាឈាង រ័ត្ន ជាបងថ្លៃមិបានទៅជាមួយទេ ដោយគាត់​ប្រាប់ថាជាប់រវល់នៅខេត្តកំពង់ចាម ពោលគឺទៅមើលចិនសែ ។

ប៉ុន្ដែនៅម៉ោង១៤ ,៥០នាទី នៅពេលដែលខ្លួនត្រឡប់មកវិញក៍ឃើញរថយន្ដឧកញ៉ាឈាង រ័ត្ន ចតនៅមុខផ្ទះ ហើយ​គាត់​ក៍​ចាក់សោរដើរចូលទៅក្រោយផ្ទះ ក៍ឃើញបងថ្លៃចងកនិងខ្សែអង្រឹង ជាប់ជណ្ដើរទ្វារក្រោយផ្ទះ ស្លាប់បាត់បង់ជីវិតទៅហើយ។ឈ្មោះម៉ៅ ស៊ីវន បានបន្ថែមថាលោកឧកញ៉ាឈាង រ័ត្ន មានវិបត្តិផ្លូវចិត្ត លែងលះគ្រួសារមិនទាន់ដាច់ស្រាច់ឡើយ។

មន្រ្ដីនគរបាលបច្ចេកទេសបានធ្វើការសន្និដ្ឋានថាលោកឧកញ៉ាឈាង រ័ត្ន ពិតជាធ្វើអត្តឃាតដោយខ្លួនឯង ដោយយកខ្សែអង្រឹងចងកពិតប្រាកដមែន។ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមស្នើរឲ្យសម្ថកិច្ចធ្វើការស្រាវជ្រាវបន្ដ ដូចជាពិនិត្យលើកាមេរ៉ាសុវត្ថិភាពជាដើម។ដោយឡែកសពជងរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំ​ធ្វើបុណ្យ​ទៅតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ។

គូរបញ្ជាក់ថាលោកឧកញ៉ាឈាង រ័ត្ន អាយុ៤០ឆ្នាំបានរៀបអាពាហ៍ ពិពាហ៍ជាមួយលោកស្រីនួន សុន្ទរី កាលពី​ឆ្នាំ២០១៧ ដោយទទួលបានចំណងដៃកូនស្រីម្នាក់។

RELATED ARTICLES