Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធមកពីទៅវត្ត ប្តីដេកស្លាប់លើដី

ប្រពន្ធមកពីទៅវត្ត ប្តីដេកស្លាប់លើដី

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ទើបនឹងត្រឡប់មកពីវត្ត បានដើរទៅរកប្តី បំណងជូនបុណ្យកុសល ស្រាប់តែទៅ ដល់ ប្រទះឃើញប្តីស្លៀកតែខោលីអូ ដេកស្តូកស្តឹង មិនកម្រើក លុះចូលទៅអង្រួនដាស់ ទើបដឹងថាប្តីស្លាប់រឹង ស្តូកទៅហើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៨ ខែតុលា  ឆ្នាំ ២០២៣ នៅចំណុចភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។

បុរសងគ្រោះ មានឈ្មោះឈឿង ឆាង អាយុ៥១ឆ្នាំ មុខរបរជាងសំណង់ មានលំនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។

តាមការបំភ្លឺពីឈ្មោះព្រុង រ៉ា ភេទស្រី  អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច កាល ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ប្តីរបស់គាត់ ក្រោកពីដេក បានចេញទៅរោងឈើ ដើម្បីហាលត្រី ចំណែករូបគាត់ជាប្រពន្ធ បានរៀបចំខ្លួនទៅវត្ត រហូតដល់ ម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃដដែល គាត់បានទូរស័ព្ទទៅរកប្តី ជាច្រើនដង តែមិនលើក។  លុះដល់ម៉ោងប្រហែល ១និង៣០នាទីរសៀល ថ្ងៃដដែល គាត់បានត្រឡប់មកផ្ទះវិញ តែមិនឃើញប្តីនៅក្នុងផ្ទះ ទើបដើរទៅរក បំណងជូនបុណ្យកុសលដល់ប្តី ស្រាប់តែពេលដើរទៅដល់ក្បែរផ្ទះ ក៏ឃើញប្តីគាត់ដេកផ្ងារពោះ នៅលើដី ដោយក្បាលបែទៅទិសខាងត្បូង  អត់អាវ ស្លៀកខោលីអូពណ៌ខ្មៅ។ ពេលនោះ គាត់បានស្ទុះទៅ អង្រួនដាស់ប្តី ទើបដឹងថា ប្តីរបស់គាត់ស្លាប់រឹងស្តូកទៅហើយ មិនដឹងស្លាប់តាំងពីថ្មើរណា ។ ភ្លាមនោះគាត់ព្យាយាមលើកប្តីដែរ តែលើកពុំរួច ក៏បានហៅអ្នកភូមិមកជួយលើកសពប្តី ទៅដាក់នៅផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអធិការនគរបាលក្រុងសំរោង បានចាត់កម្លាំងជំនាញផែន នគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនយុត្តិធម៌ ដឹក នាំកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងលោកគ្រូពេទ្យ ចុះទៅ ដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យសព។ 

ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព គ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺលើសឈាម។

សពជនរងក្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES