Tuesday, October 22, 2024
Homeព័ត៌មានសិល្បៈលោកគួច ខេវិន ៖ទៅវិស្សមកាលនៅអាមេរិក ឲ្យ​សប្បាយ ប៉ុន្ដែបែជាក្ដុកក្ដួលទៅវិញ នៅពេល​មាន​ដំ​​ណឹងលោកឧកញ៉ាឈាង រ័ត្ន ធ្វើអត្តឃាត

លោកគួច ខេវិន ៖ទៅវិស្សមកាលនៅអាមេរិក ឲ្យ​សប្បាយ ប៉ុន្ដែបែជាក្ដុកក្ដួលទៅវិញ នៅពេល​មាន​ដំ​​ណឹងលោកឧកញ៉ាឈាង រ័ត្ន ធ្វើអត្តឃាត

អាមេរិក៖លោកគួច ខេវិន ដែលជាជនជាតិខ្មែរ សញ្ញាតិអាមេរិក ម្នាក់នោះ​បានចេញទៅវិស្សមកាល​នៅអាមេរិក​កាល​ពី​ថ្ងៃទី៣ តុលា ឆ្នាំ២០២៣ ដើម្បីសម្រាកលម្ហែអារម្មណ៍ ពីការមមាញឹកនឿយហត់ការងារក្នុងស្រុក ក្រោយ​ពី​លោកអាកខានចេញចូលប្រទេសមហាអំណាចមួយនេះតាំងពីផ្ទុះកូវីដ ម្លេះ។ប៉ុន្ដែភាពរីករាយទាំងនោះត្រូវបានលោកខេវិន អះអាងថាទៅជាស្រងូតស្រងាត់ទៅវិញ បន្ទាប់ពីលោកទទួល​ដំណឹង​​ថាលោកឧកញ៉ាចិត្តធ័មឈាង រ័ត្ន បានទទួលមរណភាពដោយការធ្វើអត្តឃាតកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ៤០ឆ្នាំ ។លោកគួច ខេវិន ក៍បានបង្ហាញការភ្ញាក់ផ្អើលផងដែរចំពោះដំណឹង​ថាលោកឧកញ៉ា​ឈាង រ័ត្ន និងភរិយាមានបញ្ហាមិនចុះសម្រុងគ្នា ព្រោះទោះជាធ្លាប់ជួបនិងរាប់អានគ្នាយ៉ាងណា​​តែលោកមិន​ដែល​ដឹងរឿងមួយនេះឡើយ។

 លោកគួច ខេវិន បានថ្លែងសារពីអាមេរិកថា”ខ្ញុំកំពុងសម្រាកលម្ហែវិស្សមកាលនៅ​សហរដ្ឋអាម៉េរិក ឆ្ងាយពីមាតុ​ភូមិ​កំណើត ភាពសប្បាយ រីករាយត្រូវរសាយអស់ទៅវិញហើយក្តីក្តុកក្តួលជាមួយនឹងសេចក្តី​សោកស្តាយជាទី​បំផុតបានកើតឡើងនៅពេលដែលទទួលដំណឹងថាលោកឧកញ៉ាឈាង រ័ត្ន អតីតស្វាមីស្រីអូន បានទទួលម​រណ​ភាពដោយអត្តឃាតដែលមិននឹកស្មានដល់ទាល់តែសោះ។ ខ្ញុំបានស្គាល់ រាប់អាននិងតែងកោតសរសើរ​ចំពោះគូស្វាមី​ភរិយានេះដែលស្តុកស្តម្ភដោយទ្រព្យសម្បត្តិ មានកិត្តិយសនិងមានទឹកចិត្តសប្បុរសធ័ម​បាន​បរិ​ច្ចាគលុយកាក់សន្ធឹកសន្ធាប់លើកិច្ចការសង្គមខ្មែរជាច្រើននាពេលកន្លងទៅ។ ខ្ញុំមិនធ្លាប់ដឹងទាល់សោះ​ថាគូ​ស្វាមីភរិយានេះមានបញ្ហាជីវិតមិនចុះសម្រុង ទើបតែគ្រាដែលមានដំណឹងមរណភាពរបស់លោកឧកញ៉ាឈាង រ័ត្ន ទើបខ្ញុំឮពីការឃ្លាតពីគ្នាដែលស្ទើរតែមិនជឿ?។ ពេលនេះអ្វីៗកន្លងហួសដោយមិនអស់ចិត្ត ព្រោះគ្មានអ្វី​ដែល​ត្រូវវិល​ត្រឡប់មករកហេតុ រកបច្ច័យ រកផល ដើម្បីដំណោះស្រាយល្អនោះទៀតឡើយសម្រាប់គូស្នេហ៍​ដែលធ្លាប់ល្អូកល្អិននេះគឺមានតែក្តីសោកស្តាយ អាឡោះអាល័យ និងការជួយរំលែកនូវក្តីទុក្ខសោកចំពោះ​ក្រុមគ្រួសារទាំងសង្ខាងប៉ុណ្ណោះ ! សូមបួងសួងដល់គុណបុណ្យ នៃអំពើល្អដែលលោកឧកញ៉ាបានសន្សំ ជួយដឹកនាំគាំពារដួងវិញ្ញាណខ័ន្តលោកឈាង រ័ត្ន បានសោយសុខនាសុគតិភព។ខ្ញុំសូម​ជួយជាកម្លាំងចិត្តចំពោះ​ប្អូនស្រី ស្រីអូន សូមតាំងជំហរឲ្យរឹងមាំ តាំងចិត្តឲ្យខ្លាំងក្លាពុះពារបន្តដំណើរជីវិត​ទៅមុខទៀត​ប្រកបដោយ​ជោគជ័យ “។

គូររំលឹកថាលោកឧកញ៉ាឈាង រ័ត្ន ត្រូវបានមហាជនជាច្រើន រួមទាំងសិល្បករទូទៅគោរព​លោកនិងចាត់ទុកថា​ជាឧកញ៉ាចិត្តធ័មម្នាក់ព្រោះលោកតែងតែជួយដល់អ្នកមានជីវភាពខ្វះខាត និងធើ្វការងារសប្បុរសធ័មជា​បន្ដ​បន្ទាប់។សម្រាប់លោកគួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងEV រាប់អាននិងជួប​ជា​មួយ​លោក​ឧក​ញ៉ាឈាង រ័ត្ន ជាញឹកញាប់ ប៉ុន្ដែលោកមិនដែលដឹងថាលោកឧកញ៉ាមានបញ្ហា​ក្នុងគ្រួសារ​ឡើយ។លោកឧកញាឈាង រ័ត្ន បានទទួលមរណភាពដោយធ្វើអត្តឃាតក្នុងអាយុ៤០ឆ្នាំ កាលពីថ្ងៃទី១១ ខែ​តុលា ឆ្នាំ​២០២៣ វេលាម៉ោង១៤ និង៥០នាទី នៅផ្ទះលេខ១៤២ ផ្លូវR12 ស្ថិតនៅគម្រោងរ៉ូសវីល បុរីប៉េង ហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ប្អូនថ្លៃលោកឧកញ៉ាឈាង រ័ត្ន គឺលោកម៉ៅ ស៊ីវន បានប្រាប់​អ្នកសារព័តមានថាលោកឧកញ៉ាមានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗ មិនទាន់ដាច់ស្រេច ។នៅថ្ងៃកើតហេតុលោកនិងក្រុមគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង  ចំណែកបងថ្លៃលោកឧកញ៉ាឈាង រ័ត្ន មិនទៅជាមួយឡើយ ដោយថាជាប់រវល់ទៅជួបគ្រូចិនសែ នៅខេត្តកំពង់ចាម ។លុះពេលលោកត្រឡប់មកផ្ទះវិញនៅម៉ោង១៤ និង៥០នាទីឃើញរថយន្ដលោកឧកញ៉ាចតនៅមុខផ្ទះ ហើយ​ពេល​លោក​ចាក់សោរដើរចូលទៅក្នុងផ្ទះ និងដើរទៅក្រោយផ្ទះ ក៍ប្រទះឃើញបងថ្លៃឧកញ៉ាឈាង រ័ត្ន ចងកនិង​ខ្សែ​អង្រឹង​ជាប់​ជណ្ដើរទ្វាក្រោយផ្ទះ ស្លាប់បាត់ទៅហើយ។ក្រោយផ្ទុះរឿងលោកឧកញ៉ាធ្វើអត្តឃាតនេះដែរនៅលើបណ្ដាញសង្គមានការបញ្ចេញសារឆ្លងឆ្លើយរបស់លោកឧកញ៉ាឈាង រ័ត្ន និងភរិយាលោកស្រីអូន ជាបន្ដបន្ទាប់ក្នុងនោះលោកមិនចង់បែកពីភរិយាឡើយ…។

 សពលោកឧកញ៉ាឈាង រ័ត្ន ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ហើយនៅ​ព្រឹក​ថ្ងៃទី១៣ បានដង្ហែរទៅបញ្ចុះនៅស្រុកកំណើតលោក នៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដោយ​មាន​ក្រុមការងារ និងសិល្បករជាច្រើនចូលរួម។លោកគួច ខេវិន បានប្រាប់អ្នកយកព័តមានយើងតាមឆាត​ហ្វេស​បុក​ថាលោកក៍មានការសោកស្ដាយដែរដែលមិនបានចូលរួមពិធីបុណ្យសពលោកឧកញ៉ាឈាង រ័ត្ន ដោយ​ផ្ទាល់ ព្រោះ​ជាង១សប្ដាហ៍ទៀតទើបលោកវិលមកខ្មែរវិញ៕

RELATED ARTICLES