Thursday, November 28, 2024
Homeមុខម្ហូបស្ងោរងាំង៉ូវភ្លៅមាន់

ស្ងោរងាំង៉ូវភ្លៅមាន់

គ្រឿងផ្សំៈ

ភ្លៅមាន់……………………………… ៥០០ ក្រាម

ត្រឡាចហាន់………………………………….. ១ ផ្លែ

ផ្សិតចិន…………………………………. ១ ចានចង្កឹះ

ក្រូចង៉ាំង៉ូវ……………………………………… ១ ផ្លែ

ទឹកក្រូចង៉ាំងូវ…………………….. ២ ស្លាបព្រាបាយ

ទឹកស៊ីអ៊ីវ…………………………. ២ ស្លាបព្រាបាយ

ទឹកស៊ុប………………………………… ៤ ចានចង្កឹះ

អំបិលម៉ដ្ឋ………………………. ១ ស្លាបព្រាកាហ្វេ

ជីរវ៉ាន់ស៊ុយហាន់……………………………. ៣ ទង

ខ្ទឹមសដំ……………………………………. ៤ កំពឹស

ម្រេចដំ…………………………………… ៥ គ្រាប់។

វិធីធ្វើៈ

-ដាំទឹកស៊ុបឱ្យពុះ ដាក់ជីរវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេច រង់ចាំឱ្យពុះម្តងទៀត សឹមថែមភ្លៅមាន់ និងផ្សិតចិន។ ពេល ពុះម្តងទៀត ដួសពពុះចេញ ហើយស្ងោរបន្តរហូតដល់សាច់ មាន់ឆ្អិន សឹមថែមត្រឡាច។

-ផ្សំគ្រឿងដូចជាទឹកស៊ីអ៊ីវ អំបិល ក្រូចង៉ាំង៉ូវ និងទឹក ក្រូចង៉ាំង៉ូវ ហើយកូរថ្នម²កុំឱ្យបែកផ្លែក្រូច រួចរម្ងាស់បន្ត ប្រមាណ 30នាទី សឹមរោយជីរវ៉ាន់ស៊ុយ ហើយបិទភ្លើង រួចជាការស្រេច៕

RELATED ARTICLES