Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអុីស្រាអែល​ ព្រមឲ្យប្រជា ជន​តាំងលំនៅ ឋានថ្មី​កាន់តែ ច្រើន​មុនពេល ​ត្រាំ​ហៅទូរស័ព្ទចូល

អុីស្រាអែល​ ព្រមឲ្យប្រជា ជន​តាំងលំនៅ ឋានថ្មី​កាន់តែ ច្រើន​មុនពេល ​ត្រាំ​ហៅទូរស័ព្ទចូល

អុី​ស្រាអែល​៖ រដ្ឋាភិបាល​អ៊ីស្រាអែល​បានអនុម័តយល់ព្រមឲ្យមានការ​តាំងទីលំនៅឋាន​ថ្មី​រាប់រយ​ខ្នង​ផ្ទះ​នៅ​តំបន់​ភាគខាងកើត​ក្រុង​ហ្ស៊េរុយសាឡិម​កាលពី​ថ្ងៃអាទិត្យ​ក្នុងអំឡុងពេល​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ​មុនពេល​ដែល​លោកនាយករដ្ឋមន្ត្រី​ Benjamin Netanyahu និយាយ​ជាមួយ​និង​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ តាមទូរស័ព្ទ​ជាលើកដំបូង​គិតចាប់តាំងពី​ការ​ចូល​កាន់ តំណែងរបស់លោក ។

ប៉ុន្តែ​ផែនការណ៍​ប្រកបដោយគុណវិបត្តិ​និង​មានភាពតានតឹង​ក្នុងការ​បញ្ចូល​តំបន់​មួយ​ផ្នែក​ធំ​នៃ​ការ​តាំងទីលំនៅ​របស់ជនជាតិ​ជីហ្វីនៅ West Bank ដោយឯកតោភាគី​ត្រូវបាន​​លើក​ចោល​រហូត​បន្ទាប់ពី​លោក Netanyahu និង​លោកត្រាំ ប្រឈមមុខ​ដាក់គ្នា​ក្នុង​កិច្ចប្រជុំ ។

លោកត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅ​សេតវិមានថា ការ​ហៅទូរស័ព្ទរបស់លោក​ទៅកាន់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​ថា​គឺជា​មានការ​ជជែក​គ្នា​ល្អ​បំផុត និងពុំមាន​ការ​​បរិយាយ​ល្អិតល្អន់ឡើយ ។

លោកបានថ្លែងថា​កាលពីមុនលោក Netanyahu បានថ្លែងប្រាប់​ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​មួយ​ថា​ពុំមាន​ពេល​ច្រើន​សម្រាប់​កិច្ចពិភាក្សា​អំពី​មេដឹកនាំ​ទាំងពីរ​ឡើយ ។ ​​មាន​បញ្ហា​ជាច្រើន​រវាង​ពួកយើង​ រាប់បញ្ចូល​បញ្ហា​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន​ ស្ថានការណ៍​ក្នុង​ប្រទេស​ស៊ីរី និង​ការគំរាម​កំហែងរបស់អ៊ីរ៉ង់​ជាដើម ។

លោកត្រាំបាន​ប្តេជ្ញា​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​អ៊ីស្រាអែល​និងបានប្តេជ្ញាចិត្ត​ក្នុងអំឡុងពេល​យុទ្ធ​នា​ការ​ឃោសនា​របស់លោក​ទៀត​ផង ដើម្បី​ទទួលស្គាល់រដ្ឋាភិបាលក្រុងហ្ស៊េរុយសាឡិម​ជា​​មូលធន​របស់សហរដ្ឋអាមេរិក​។

គួររំលឹកផងដែរថា​អ៊ីស្រាអែល​បានដណ្តើមយក​​ក្រុងហ្ស៊េរុយសាឡិម​ភាគខាងកើត​តំបន់​អារ៉ាប់​ក្នុងអំឡុងពេល​សង្គ្រាម​ឆ្នាំ​១៩៦៧​ហើយក្រោយមក​បាន​​បញ្ចូល​តំបន់​នេះ​ជារបស់ខ្លួន ខណៈ​ដែល​បម្រែបម្រួលនេះ​មិនត្រូវបាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ឡើយ  ។ចំណែក​រដ្ឋាភិបាលប៉ាឡេស្ទីន​អះអាង​ថា​ហ្ស៊េរុយសាឡិមខាងកើត​ជារដ្ឋធានី​នៃរដ្ឋនៅថ្ងៃអនាគត​របស់ពួកគេ​។  រីឯសហរដ្ឋអាមេរិក​គឺជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​បំផុត​របស់អ៊ីស្រាអែល​​ដែល​ផ្តល់​ឲ្យ​​នូវ​ទឹកប្រាក់​ជាង​៣ប៊ីលាន​ដុល្លារ​ក្នុងមួយឆ្នាំ​ក្នុងផ្នែកជំនួយផ្នែកការ​ពារជាតិ​ ប៉ុន្តែ​អតីត​ប្រធានា​​​ធិបតី​លោកបារ៉ាក់ អូបាម៉ា​ បានប្រឆាំងនិងការតាំងទីលំនៅ​របស់​ប្រជាជន​អ៊ីស្រាអែល ។​

 

RELATED ARTICLES